នារីម្នាក់ បន្ទាប់ពីបែកបាក់ស្វាមី ប្លាស់ប្ដូរ ១៨០ដឺក្រេ

0
4
Loading...

មនុស្សស្រី ពេ​​​​​​​​​​​​​​​​​​​​​​​លដែលមានស្វាមីហើយ គឺត្រូវលះបង់ជាច្រើន មិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ដើរជាមួយមិត្តភក្កិ ពេលវេលាធ្វើខ្លួនដូចមុនឡើយ ដោ​​​​​​​​​​​​​​​​​យស្រ្តីមានប្ដីហើយ តែងតែចំណាយពេលលើកិច្ចការផ្ទះ ដាំបាយ ស្លរ ហើយជាពិសេស​​​​​​​​​​​​​​​ពេលមានកូនតូចតែម្ដង ។

ពេលដែលមានកូន ជាពេល​​​​​​​​​​​​​​​​​​​​ដែលមនុស្សស្រី រងសម្ពាធខ្លាំង រូបសម្រស់ក៏បាក់ និងរវល់ជាមួយកូនតូច ដែលដឹងតែដកដៃពុំរួច ។ កំឡុងពេលហ្នឹង បើមាន​​​​​​​​​​​​​​​ស្វាមីជាមនុស្សល្អ គេនឹងយកចិត្តទុកដាក់ មើលថែ និងជួយសម្រាលទុក្ខប្រពន្ធ ប៉ុន្តែបើប្ដីមិនល្អវិញ ឃើញ​​​​​​​​​​​​​​​​​ប្រពន្ធខ្លួន មិនមានពេលវេលាជាមួយខ្លួន នឹងសម្រស់ធ្លាក់ចុះ នោះគេនឹងណាយចិត្តហើយ ។

ទាំងនោះ ដែល​​​​​​​​​​​​​​នាំអោយភាពមិនចុះសម្រុង ភាពមិនអោយតម្លៃ ដែលទាំងអស់នេះហើយ គឺជារឿងដើមហេតុ ដែលធ្វើឲ្យប្ដីប្រពន្ធមួយចំនួនបានសម្រេចចិត្ដចែកផ្លូវគ្នា ទាំងដែ​​​​​​​​​​​​លមានកូនជាចំណងដៃថែមទៀតផង ។

ដោយឡែក មានគណនីហ្វេស​​​​​​​​​​​​​បុករបស់ស្រ្តីរូបនេះមានឈ្មោះថា Try Soksokunthary បានបង្ហោះរៀបរាប់ពិរឿងរបស់ខ្លួន ស្រដៀងគ្នា​​​​​​​​​​​​​​នេះដែរថា៖

«ឃើញរូបខ្លួនឯង​​​​​​​​​​​​​​​​​​​​​​​​​​​កាលមុនចង់ខ្លាច ជីវិតពេលដែរមានគ្រួសារ ខ្ញុំបានលះបង់គ្រប់យ៉ាង សូម្បីតែពេលវេលាផ្ទាល់ខ្លួន រូបសម្រស់ ភា​​​​​​​ពអៀនខ្មាស់ ពពោះកូនឲគេ ក្នុងនាងខ្លួនជាប្រពន្ធគេ តែគ្រប់យ៉ាងដែរខ្ញុំលះបង់គេមិនឲតំលៃ ហើយថែមទាំងមើ​​​​​​​​​​​​​​​​​​លងាយខ្ញុំទៀត ហេតុនេះហើយទើបខ្ញុំសំរេចចិត្តចាកចេញ ដើម្បីមកចាប់ផ្ដើមជីវិតថ្មីមើល​​​​​​​​​​​​​​​​​​ថែខ្លួនឯងជាថ្មី រកអនាគតថ្មីសំរាប់ខ្លួនឯងនឹងកូន មនុស្សស្រីសម័យលូវគេមិ​​​​​​​នខ្លាចពាក្យស្រីមេម៉ាយទេ អ្វីដែរគេខ្លាចគឺឃុំខ្លួនឯងជាមួយភាពឈឺចាប់​​​​​​​​​​​​​​​​​​​​​ត្រូវចាំគ្មានមនុស្សស្រីចង់លែងលះគ្នាមករស់នៅជីវិតជាស្រីមេម៉ា​​​​​​​​​​​​​​​​​​​​​​​​​​យទេបើសិនជាប្ដីនឹងល្អមានការទទួលខុស​​​​​​​​​​​​​​ត្រូវលើគ្រួសារ នោះ» ៕

កាលពីមុន

ឥឡូវ

បញ្ចេញយោបល់
Loading...