ដល់ពេលឆ្អែតឆ្អន់ចង់ដោះដៃ មានអីខាងស្រីផុស ផ្អើល

0
11
Loading...

មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសម្នាក់បានរួមរស់ជាមួយនារីជាសង្សារអស់រយៈពេល៣ឆ្នាំ បង្ខំអោយនាងយកកូនចេញពីរដង ហើយក៏ប្រែចិត្តចង់ដោះដៃ។
បុរសមុខខ្លា ឈ្មោះ សែម សុត អាយុ២៧ឆ្នាំ គណនីហ្វេសប៊ុកឈ្មោះ Mrr Soth បានក្លែមព្រហ្មចារីនារីស្រស់ស្អាតវ័យ២១ឆ្នាំយ៉ាងសុខសាន្តរយៈពេល៣ឆ្នាំធ្លាប់មានកូនពីរដងហើយបង្ខំអោយរូបនាងទម្លាក់កូនចោល ឥទ្បូវមានគំនិតប្រែចិត្តចង់ដោះដៃប្រល័យអនាគតនាងទាំងវ័យក្មេង។
នារីរងគ្រោះ ឈ្មោះ លីមួយគាង ហៅ អាយ៉ា មានគណនីហ្វេសប៊ុកឈ្មោះ Mss Ya បំរើការងាររោងចក្រ បានរៀបរាប់ប្រាប់ស្ថាប័នព័ត៌មាន អេជីជី ថា៖ នាងនិងបុរសខាងលើបានរួមរស់ជាមួយគ្នាដូចប្តីប្រពន្ធហើយចាស់ទុំ ដឹងលឺទាំងសងខាង និងបានផ្តល់ឱកាសអោយឈ្មោះ សែម សុត ចូលស្តីដណ្តឹងនាងតាមប្រពៃណី។
ប៉ុន្តែបុរសម្នាក់នោះបានគេចវេសនិងលួចលាក់មានស្រីថ្មី ហើយលួងលោមឲ្យនាងទទួលប្រាក់ចំនួន១០០០ដុល្លារ ដើម្បីបញ្ចប់ទំនាក់ទំនងស្នេហ៍។ តែរូបនាងនិងក្រុមគ្រួសារមិនសុខចិត្តព្រោះរឿងនេះប៉ះពាល់ដល់កិត្តិយសធ្ងន់ធ្ងរ ក៏បានសម្រេចចិត្តរកមេធាវីសរសេរពាក្យបណ្តឹង ដើម្បីឲ្យខាងប្រុសចេញមុខទទួលខុសត្រូវទៅតាមផ្លូវច្បាប់។
យ៉ាងណាវិញយើង មិនទាន់ទទួលបានការបំភ្លឺទាក់ទងរឿងរ៉ារស្នេហាខាងលើនេះពីភាគីម្ខាងទៀតនៅទ្បើយទេ។

បញ្ចេញយោបល់
Loading...