ពលរដ្ឋ១០ភូមិនៅក្រុងប៉ោយប៉ែតកំពុងរងការលិចលង់ខ្លាំង ខណៈពលរដ្ឋមួយចំនួន ត្រូវបានជម្លៀសបណ្តើរៗ

0
6
Loading...

ប៉ោយប៉ែត៖ អាជ្ញាធរអំពាវនាវដល់ពលរដ្ឋ សូមប្រុងប្រយត្ន័ ក្រោយពីមានភ្លៀងធ្លាក់ជាប់គ្នាអស់រយៈពេល៥ថ្ងៃពេលនេះ ជំនន់ទឹកភ្លៀង បានជន់លិចក្រុងប៉ោយប៉ែតអស់១០ភូមិ និងផ្លូវក្នុងទីប្រជុំជនមួយចំនួន ដូចជានៅជិតផ្សារត្រី ផ្លូវចំណតរថយន្តក្រុង ត្រូវបានបិតចរាចរណ៍បណ្តោះអាសន្ន។

លោក គាត ហ៊ុល អភិបាលក្រុង អំពាវនាវដល់ពលរដ្ឋ សូមប្រុងប្រយត្ន័ខ្សែភ្លើង ធ្លាក់ចូលទឹក អាចបណ្តាលឲ្យឆក់បាន ខណៈលោកកំពុងដឹកនាំក្រុមការងារចុះអន្តរាគមន៍ យ៉ាងសស្រាក់សស្រាំផងដែរ ព្រមទាំងបានជំលៀសប្រជាពលរដ្ឋ រកទីទួលសុវត្ថិភាព ។ ភូមិដែលរងគ្រោះដោយសារទឹកជំនន់រួមមាន៖ ផ្សារកណ្ដាល, គីឡូ៤,អូរជ្រៅ,បាលិលេយ្យ១,បាលិលេយ្យ២​,ក្បាលស្ពាន១,ក្បាលស្ពាន២,សាមគ្គីមានជ័យ,ក្បាលកោះ,ភូមិប៉ោយប៉ែត និងតាមបណ្ដាភូមិខ្លះទៀត កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង មានសភាព គួរអោយព្រួយបារម្ភប្រសិនបើភ្លៀង នៅតែបន្តធ្លាក់ជាប់ៗគ្នាទៀត។

លោកបានបន្តថា«សូមបងប្អូនរស់នៅក្រុងប៉ោយប៉ែត មេត្តាប្រុងប្រយ័ត្នខ្ពស់ អាជ្ញាធរក្រុងប៉ោយប៉ែត បានកំពុងយកគ្រឿងចក្រ រំដោះទឹកទាំងនោះចេញហើយ»៕

អត្ថបទ៖ សុខ លាភ

បញ្ចេញយោបល់
Loading...