ចូលរួមសោកស្តាយ ម្តាយសុខ លីន ទទួលមរណភាពហើយ

0
141
Loading...

ភ្នំពេញ៖ បន្ទាប់ពីឆ្លងកាត់ការមើលថែម្តាយអស់ពេលជាច្រើនខែ ឆ្នាំ តារាស្រីសុខ លីន បានតស៊ូយ៉ាងអស់ពីសមត្ថភាពដើម្បីធ្វើការព្យាបាលម្តាយនាង ឲ្យបានជាសះស្បើយ ក៏ប៉ុន្តែស្ថានភាពជំងឺពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែធ្ងន់ធ្ងរខ្លាំងឡើង។

ដំណឹងដ៏សោកសៅ មុននេះបន្តិច ម្តាយតារាស្រីរូបនេះ បានផុតដង្ហើម ចាកចោលកូនស្រីជាទីស្រលាញ់ស្មើជីវិតហើយ ដែលធ្វើឲ្យមានការសោកស្តាយ និងក្រៀមក្រំបំផុតសម្រាប់ការបាត់បង់ អ្នកមានគុណត្រឹមរយៈពេលដ៏ខ្លីបែបនេះ។

ទន្ទឹមនឹងដំណឹងដ៏អាក្រក់មួយនេះដែរ បានធ្វើឲ្យតារាស្រីរូបនេះ ពិបាកចិត្ត និងយំហើមភ្នែកអស់ ព្រោះតែការព្យាយាមព្យាបាលអ្នកម្តាយយ៉ាងអស់ពីចិត្ត រកពេលសម្រាកមិនចង់បានយ៉ាងណាក្តី ក៏មិនអាចស្រោចស្រង់ជីវិតម្តាយរបស់នាងបានដែល ព្រោះតែស្ថានភាពជំងឺធ្ងន់ធ្ងរ ដល់ថ្នាក់ខាងមន្ទីរពេទ្យលែងទទួលព្យាបាល។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាមានការសោកស្តាយចំពោះ តារាវ័យក្មេងរូបនេះយ៉ាងខ្លាំង ដែលបានបាត់បង់អ្នកម្តាយបែបនេះ​មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះក៏មានអ្នកលេងបណ្តាញសង្គម បង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខដល់នាងគ្រប់គ្នា៕

បញ្ចេញយោបល់
Loading...