ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុ និងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី

0
11
Loading...

នៅប្រមាណមួយម៉ោងមុននេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុក្នុងកំឡុងថ្ងៃទី១៦ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។ តាមការសង្កេត និងតាមដានរបស់ក្រសួងជាប្រចាំនូវការវិត្ដនៃអាកាសធាតុមកលើប្រទេសកម្ពុជា បានបង្ហាញថា៖ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ប្រព័ន្ធសម្ពាធទាប (ITCZ) បន្ដអូសបន្លាយលើកម្ពុជា និងចាប់ពីថ្ងៃទី១៨-២២ ខែកញ្ញា នឹងរំកិលឡើទៅលើ កាត់លើភាគខាងជើងកម្ពុជា។

ស្ថានភាពបែបនេះ ធ្វើឲ្យភ្លៀងបន្ដធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ដែលធ្វើឲ្យបណ្ដាខេត្ដត្បូង ភាគពាយ័ព្យ និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង ដែលធ្វើឲ្យផ្នែកមួយចំនួនបណ្ដាខេត្ដទាំងនេះបន្ដប្រឈម ខ្ពស់នឹងជំនន់ទឹកភ្លៀង។ ខណៈនៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ និងរលកបក់បោកខ្លាំង។
ក្នុងនោះក្រសួងក៏បានជម្រាបជូនបងប្អូន សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតិ ផ្គរ រន្ទះ ទឹកជំនន់ និងរលកសមុទ្រផងដែរ៕

ដកស្រង់ពី៖ Business Cambodia

បញ្ចេញយោបល់
Loading...