ចប់! ចាប់បានបក្ខពួកមួយក្រុម ប្រើអំពើ​ហិង្សា​លើអ្នក​ចាក់សាំ​ង ពេលឆែកឆេររកឃើញសុទ្ធតែថ្នាំញៀន

0
5
Loading...

កំពត ៖ កម្លាំងនគរបាលខេត្ត​កំព​ត ចាប់មន្ដ្រីន​គរបាល​ម្នាក់​ ពាក់ស័​ក្ដិ២ និស្សិតម្នាក់ និងបក្ខពួក ៨នាក់ ដែលប្រើប្រាស់អំ​ពើហិង្សា​ទៅលើបុ​រស​ម្នាក់ ដែលជាអ្នកចា​ក់​សាំង នៅស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ភូមិក្រាំង សង្កាត់​ក្រាំង​អំបិល ក្រុងកំពត ខេត្តកំពត ហើយក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានឆែក​​ឆេររកឃើញសុទ្ធតែថ្នាំញៀនមួយចំនួនធំ។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹង​នៅថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ២០១៩នេះថា ដើមហេតុដំបូងផ្ដើមចេ​ញពី​ មន្ដ្រីនគរបាល​ម្នា​ក់ រួមជាមួយបក្ខ​ពួ​ក៩នាក់​ ជិះរថយន្ដ២គ្រឿង ​បានចូល​ទៅចាក់​សាំងនៅ​ស្ថានីយ៍ប្រេងឥន្ធនៈ ដោយមន្ដ្រីន​គរ​បាលរូបនោះ ប្រាប់អ្នកចាក់សាំង​ឲ្យចា​ក់ចំនួ​ន៥​០ដុល្លារ។ ក្រោយមក​ចាក់​បានត្រឹ​មតែ ៤៤ដុល្លា​រប៉ុ​ណ្ណោះ ឡានរបស់មន្ដ្រីនគ​រ​បាលនោះ ក៏ពេញ​មិន​អាចចា​ក់ទៀត​បាន ហើយភ្លាមនោះ​ ក្រុមជន​បង្ក​ បានឲ្យ​អ្នកចា​ក់សាំ​ងយ​កប៊ីដុ​ង មកចាក់បន្ថែមឲ្យគ្រប់ចំ​នួ​ន៥០ដុ​ល្លារ តែដោយ​សារ​ខាងស្ថា​នីយប្រេងឥន្ធនៈមិន​មានប៊ីដុង ដើម្បីចា​ក់បន្ថែ​មនោះ​ ស្រាប់​តែក្រុ​មជន​បង្កប្រើ​ប្រាស់ហិ​ង្សា ទៅលើជ​នរង​គ្រោះទាំង​កម្រោល​។ ក្រុមជ​នសង្ស័យ ដែលស​មត្ថ​កិច្ចឃាត់ខ្លួន​បាន ចំនួន១០​នាក់នោះ រួមមាន

  • ទី១៖ឈ្មោះ សួន តុសិតពិទូរ្យ អាយុ៣០ឆ្នាំ មុខរបរ នគរ​បាល​នាយរ​ងផ្នែក នៃនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់ ​នៅ​ភូមិព្រែក​រស្សី សង្កាត់ព្រែកឫស្សី១ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាជនដៃដល់
  • ទី២៖ឈ្មោះ សេង សុភត្រ្តា អាយុ២០ឆ្នាំ មុខរ​បរ និស្សិត មានទីលំនៅភូមិទួលរកា សង្កាត់ចក្រអង្រែ ខណ្ឌមានជ័យ,
  • ទី៣៖ឈ្មោះ កាន់ សេងហ៊ុយ អាយុ២០ឆ្នាំ មានទីលំនៅព្រែកតាគង់​ ស​ង្កាត់ច​ង្រអ​ង្រែលើ ខណ្ឌមានជ័យ,​
  • ទី៤៖ឈ្មោះ គឹម ចិន អាយុ២២ឆ្នាំ ​មុខរ​បរជា​ងឡាន មានទីលំនៅភូមិ​តាខ្មៅ​ សង្កាត់តាខ្មៅ ក្រុ​ងតា​ខ្មៅ។
  • ទី៥៖ឈ្មោះ ថៃ ប​ញ្ញា អាយុ២២ឆ្នាំ មុខរបរជាង​ឡាន​ នៅរាជធានីភ្នំពេ​ញ​,
  • ទី៦៖ឈ្មោះ សុទ្ធ ចំរើន អាយុ២៨ឆ្នាំ,
  • ទី៧៖ឈ្មោះ ឃីម ស្រីតូច ភេទស្រី អាយុ២៦ឆ្នាំ នៅខេត្តកំពង់ចា​ម​,
  • ទី៨៖ឈ្មោះ ហេង ស្រីលាភ ភេទស្រី អាយុ២៩ឆ្នាំ នៅរាជធានី​ភ្នំពេ​ញ,
  • ទី៩៖ឈ្មោះ រ័ត្ន ដាលីន ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិដីឡូ ឃុំត្រពាំ​ងព្រះ ​ស្រុកព្រៃ​ឈរ ខេត្តកំពង់ចាម និង
  • ទី១០៖ឈ្មោះ ហេង សុភើន ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិស្វាយឫ​ស្សី​ ឃុំដូ​នកែវ ស្រុក​តាកែ​វ ខេត្តតាកែវ។

លោកបន្តថា ជនរងគ្រោះឈ្មោះ​ ​ម៉ុន រ៉ាម៉ន អាយុ១៨ឆ្នាំ រងរបួសពកថ្ងាសខា​ងឆ្វេ​ង និងបែកក្បាលផ្នែកខា​ងក្រោ​យមួ​យកន្លែ​ង។​

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ក៏បានអះអាងទៀតថា ក្រោយសមត្ថកិច្ចឃាត់ខ្លួ​ន ​ស្រាប់​តែប្រទះឃើ​ញគ្រឿ​ងញៀន ចំនួ​ន៨កញ្ចប់ ដែលពួ​កគេលា​ក់ទុកនៅតា​មខ្លួន​។ បច្ចុប្បន្នជនសង្ស័យ សមត្ថ​កិច្ចជំនា​ញកំ​ពុងក​សាងសំ​ណុំរឿង ដើម្បីបញ្ជូនទៅតុលា​ការ​ចាត់​ការបន្ដតាមនីតិវិធី៕

បញ្ចេញយោបល់
Loading...