ឡូយកប់ហ្មង! ភរិយាអភិបាលខេត្តសៀមរាប​​ លេងស្ទីល​​បង្ហាញ​សំពត់​ចរ​បាប់​​ទម្រង់​អប្សរា​ខ្មែរ​ជំនាន់​ដើមដែល​មាន​ឆ្លាក់លើប្រាសាទបុរាណ

0
3
Loading...

សៀមរាបៈ ក្រៅ​ពី​ទទួល​បាន​ការកោត​សរសើ​ពីមហាជន​ថា មាន​រូប​សម្រស់ស្អាត​សាច់សខ្ចី​ នា​​កាល​​ពី​​ប៉ុ​ន្មាន​សប្តាហ៍ចុង​ក្រោយ​នេះ លោកជំទាវ ទាង អេង ទៀ សីហា ដែលជា​ភរិយា​ឯក​ឧត្តម​អភិ​បាល​​ខេត្តសៀមរាប ​ត្រូវបានមហាជនកោតសរសើររឿង​ ដែល​លោកជំទាវ​តែងតែ​ប្រើប្រាស់​កាបូប​​កំប្លោក និងកាបូបចាក់ ដែល​ជាផលិតផលរបស់ខ្មែរ មិនថា​ចូលរួមកម្មវិធីធំៗ សកម្ម​ភាព​មនុស្ស​​​ធម៌ទេ គឺ​តែងតែឃើញលោកជំទាវ​ ប្រើប្រាស់កាបូបប្រភេទនេះ ដោយ​កម្រ​ឃើញ​លោក​ជំទា​វប្រើប្រាស់កាបូបស្បែកប្រេនៗណាស់។

ថ្មីមួយទៀត​លោកជំទាវ ក៏​បានទៅលេងប្រាសាទព្រះខ័ន ហើយ​បាន​បង្ហាញ​ប្រវត្តិ​សាស្រ្ត​ខ្មែរ​មួយ​ផ្នែក និងបានស្លៀកសំពត់សារ​បាប់​(ឬ​ចរបាប់) ដែល​ជា​បាន​ចងក្រង​​មាន​នៅ​ក្នុង​ទម្រង់​អប្សរា​ខ្មែរ​កាល​​ពីជំនាន់ដើមទៀតផង។ ខណៈ​លោកជំទាវ បានរៀបរាប់​នៅ​លើផេក​ហ្វេស​បុក​របស់​លោក​ជំទាវ​ថា៖ «ចុងសប្ដាហ៍នេះ ខ្ញុំបានមកលេងប្រាសាទព្រះខ័ន ដើម្បីកំសាន្ត និង​ចង់​បង្ហាញ​ពី​ប្រវត្តិ​ប្រាសាទ​​បន្តិចបន្តួច ដែលប្រាសាទនេះ​ត្រូវបានកសាងឡើងនៅ គ.ស ១១៩១ ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី៧ ដើម្បីឧទ្ទិសថ្វាយ ព្រះពោធិសត្វលោកេស្វរៈ ក្នុង​រចនា​បថ​បាយ័ន។ ក្នុងនោះផងដែរ ខ្ញុំ​ក៏​ចង់​​បង្ហាញ​ពីរចនា​កាបូប​កំប្លោក​ដែល​ជាការ​ស្នាដៃ​ច្នៃប្រឌិត​ឡើង​របស់កូន​ខ្មែរ ជាពិសេស​គឺសំពត់​សារ​បាប់ (ឬ​ចរបាប់)ដែលចងក្នុងទម្រង់អប្សរាខ្មែរជំនាន់ដើម។ យើងឃើញថា​នៅ​តាម​ប្រាសាទ​នានា មិនថាប្រាសាទព្រះខ័ន ឬក៏ប្រាសាទផ្សេងទៀតទេ គេតែ​ង​តែ​ឃើញមាន​ចម្លាក់ឆ្លាក់​នៅ​តាម​ក្លោង​ទ្វារចូលនានា និងនៅតាមសសរតាមថែវខាង​ក្នុង និង​នៅ​ជាន់​ខាង​លើជាដើម។ ​នៅ​តាម​ជញ្ជាំង​នៃ​ថែវខាង​ក្នុងនេះ​ដែរ មាន​ចម្លាក់​នារី​ដែល​ទ្រង់​គ្រឿង​ដូចជា ​ព្រះ​មហេសី​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​​ទី៧ផងដែរ»។

ដោយឡែក​ក្រុម​អ្នក​លេងបណ្តាញ​សង្គម​ហ្វេសបុក បាន​កោតសរសើរ​លោកជំទាវដែរ​ថា៖ «​គាត់​​គឺ​​មាន​សម្រស់​ស្រស់​​ស្អាត​ណាស់​ គឺ​ថាគាត់​ស្អាតទាំងរូបរាង ស្អាតទាំងទឹកចិត្ត សំខាន់​គាត់​គាំទ្រ​របស់ខ្មែរ សូម​សរសើរ​ដោយស្មោះ ដែល​​លើក​ស្ទួយស្នាដៃខ្មែរ»៕

បញ្ចេញយោបល់
Loading...