ឃាត់ខ្លួនជាតិចិនជាង ១០០ នាក់ ក្នុងសាកលវិទ្យល័យឯកជនមួយ ក្បែស្ពានអាកាស់ផ្សារដីហុយ

0
7
Loading...

ភ្នំពេញ៖ ជនជាតិចិន ជាង១០០នាក់ ត្រូវបានសមត្ថកិច្ច នៃកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ ឡោមពទ្ធ័ចាប់ទាំងយប់ថ្ងៃទី ៩ខែ៩ ឆ្នាំ ២០១៩ នេះនៅក្នុងអគារកម្ពស់ ៩ជាន់ ស្ថិតនៅតាមបណ្ដោយ ផ្លូវទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទពាក់ពន្ធ័ស្នាក់នៅខុសច្បាប់ និងបើកល្បែងអនឡាញ តាមអ៊ីនធ័រណេត (Game online)។

លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល់ ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបជនជាតិចិនទាំងអស់នេះ មានបំពាក់ស្លាកយីហោ សាកលវិទ្យាល័យ «Excelpolitan University» ប៉ុន្ដែធាតុពិតនទីតាំងនេះ បើកជួលឲ្យប្រព្រឹត្តអំពើល្មើសច្បាប់ទៅវិញ។បលោកថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូត កុំព្យទ័រលើតុ DeskTop ចំនួន៨០គ្រឿង។

បើតាម លោកប្រធាននាយកដ្ឋានរូបនេះ ជនជាតិចិន ដែលសមត្ថកិច្ចចាប់ខ្លួននៅពេលនេះ មានខ្លះពាក់ព័ន្ធករណីស្នាក់នៅដោយខុសច្បាប់ និងខ្លះទៀត ពាក់ព័ន្ធករណីបើកលេងល្បែងស៊ីសងតាមអ៊ីនធ័រណេត។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំងអស់នេះ ត្រូវបានបញ្ចូន ទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីចាត់ការបន្ដតាមច្បាប់៕

បញ្ចេញយោបល់
Loading...