គួកំមើលរំលង! អាហារពេលព្រឹកមានសារៈសំខាន់ណាស់សំរាប់សុខភាពរាងកាយរបស់យើង

0
12
Loading...

គ្នា​យើងចង់​ថែ​រាងរក្សា​ទម្ងន់ សម្រេចចិត្ត​មិនញ៉ាំអាហារពេលព្រឹក ឬ​គ្នាយើង​រវល់​ខ្លាំង​ញ៉ាំ​មិន​ទៀត​ទាត់ប្រយ័ត្ន​ខ្លួន​ទៅ គួរ​កែទម្លាប់ឡើងវិញ ព្រោះការសិក្សា​មួយទើបចេញផ្សាយ​ដើមសប្ដាហ៍​នេះបញ្ជាក់​ថា មិន​ញ៉ាំ​អាហារ​ពេល​ព្រឹកពាក់ព័ន្ធហានិភ័យស្លាប់​ដោយ​សារ​ជំងឺ​សសៃឈាម​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។

ករណី​សិក្សា​ថ្មី​នេះចេញផ្សាយ​លើ​ព្រឹត្តិប័ត្ររបស់​សាកលវិទ្យាអាមេរិក​ផ្នែក​ជំងឺបេះដូង កាលពី​ថ្ងៃ​ទី ២២ ខែ​មេសា ២០១៩។ លោកសាស្ត្រាចារ្យ Wei Bao ​មក​ពី​​សាកលវិទ្យាល័យ Lowa របស់​អាមេរិកបញ្ជាក់​ថា ក្រៅពីកត្តា​​អាយុ ភេទ ពូជសាសន៍ ស្ថានភាព​សេដ្ឋកិច្ច របប​អាហារ ទម្លាប់រស់នៅ ទម្ងន់ និង​ស្ថានភាព​ជំងឺ ការសិក្សាថែម​​រកឃើញ​ថា គ្នា​យើង​មិន​ញ៉ាំ​អាហារពេលព្រឹក មានហានិភ័យកើតជំងឺ​សរសៃ​ឈាមបេះដូង ៨៧% ខ្ពស់ជាង​អ្នកញ៉ាំ​អាហារពេល​ព្រឹក​រាល់​ថ្ងៃ។

ការសិក្សា​នេះធ្វើឡើង​ដោយប្រើប្រាស់​ទិន្នន័យស្ទង់មតិ​ពលរដ្ឋ​អាមេរិកពី​ឆ្នាំ ១៩៨៨-១៩៩៤ អាយុចាប់ពី ៤០-៧៥​ ឆ្នាំ ដោយ​សរុប​ចំនួន ៦.៥៥០​ នាក់។

អ្នកសិក្សាក៏​បាន​ធ្វើ​ការ​ពិនិត្យ​ស៊ីជម្រៅបន្ថែម​ទៀតពាក់​ព័ន្ធថា តើ​មនុស្ស​ម្នាក់​ញ៉ាំអាហារ​ពេលព្រឹក​ញឹកញាប់​ប៉ុនណា? ក៏​ដូច​ជា​អត្រាស្លាប់ដោយ​សារ​​​ជំងឺ​សរសៃឈាម​បេះដូង។ ជាលទ្ធ​ផលបង្ហាញ​ថា ធម្មតា​អ្នក​មិន​ញ៉ាំ​អាហារពេលព្រឹកមាន ៥,១% អ្នកកម្រ​ញ៉ាំ​អាហារពេលព្រឹកមាន ១០,៩% ​ញ៉ាំ​​មិន​ទៀង​ទាត់មាន ២៥% និង​អ្នកញ៉ាំអាហារ​ពេលព្រឹក​រាល់ថ្ងៃមាន ៥៩%។

សាស្ត្រាចារ្យ Wei Bao ​លើក​ឡើង​ថា អាហារ​ពេល​ព្រឹក​ត្រូវ​គេជឿថាជា​របប​អាហារប្រចាំ​ថ្ងៃ​​សំខាន់​បំផុតសម្រាប់យើង បើ​ទោះ​ជា​មិន​មាន​ភស្តុតាង​បញ្ជាក់​ច្បាស់​ក៏​ដោយ។ លោក​ថាការសិក្សា​នេះ គឺដើម្បី​គាំទ្រ​ទៅ​ដល់​គុណ​ប្រយោជន៍​របស់​អាហារ​ពេល​ព្រឹកអាច​កត្តា​បន្ថយ​កត្តា​ប្រឈម​ជំងឺ​ជាច្រើន​ដូច​ជា ជំងឺ​លើស​ឈាម ទឹកនោម​ផ្អែម និងពពួកជំងឺ​ខ្លាញ់​ជាច្រើន ដែល​សុទ្ធ​សឹង​ជាភ្នាក់​ងារ​បង្ក​ទៅ​ជាជំងឺ​សរសៃឈាម​បេះដូង។

យោង​តាម​របាយការណ៍​ចេញ​ផ្សាយ​ដោយ​អង្គ​ការ​សុខ​ភាពពិភពលោកគិត​ត្រឹម​ឆ្នាំ ២០១៦ អត្រា​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​សរសៃឈាម​បេះ​ដូងជុំវិញ​ពិភពលោក គឺ​មាន​ដល់ទៅ ១៥,២ លាននាក់។ការសិក្សារកឃើញ​ថា បើធៀប​ជាមួយ​អ្នកញ៉ាំ​អាហារពេលព្រឹក​រាល់​ថ្ងៃ អ្នកមិនញ៉ាំ​អាហារ​ពេលព្រឹកមាន​ហានិភ័យ​ខ្ពស់​ស្លាប់ដោយ​ជំងឺបេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈាមខួរក្បាល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្តបទដកស្រង់ពី៖ ខ្មែរឡូត

បញ្ចេញយោបល់
Loading...