ហួសចិត្ត! វាយប្រពន្ធចុង គ្រាន់តែនាងប្រាប់ថា អោយស្រលាញ់នាងអោយច្រើនជាងប្រពន្ធដើម

0
16
Loading...

បុរសម្នាក់ដែលមានគ្រួសារប្រពន្ធ២ បានខឹងនឹងប្រពន្ធចុងនាងបង្គាប់ឲ្យស្រលាញ់នាង ជាងប្រពន្ឋដើម ស្រាប់តែបុរសម្នាក់ខឹងទប់កំហឹងមិនវាយនាងអោយសន្លប់ស្តូក។ បុរស​ម្នាក់ ​មាន​ប្រពន្ធ​២ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ ពីបទ​ប្រើ​ហិង្សា​ បង្ក​ឲ្យ​របួស​ស្នាម វាយ​មក​លើ​នាង​
ជា​ប្រពន្ធ​ចុង​ បណ្ដាល​ឲ្យ​សន្លប់​ឈឹង​រហូត​សង្គ្រោះ​បន្ទាន់ ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​០៣ ​ខែ​កញ្ញា ឆ្នាំ​២០១៩ តាម​ផ្លូវ​ស្ថិត​ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។ បុរស​បង្កហេតុ​ និង​ជា​ជនដៃដល់​ដែល​ត្រូវបាន​ឃាត់ខ្លួន​ខាងលើ​ ឈ្មោះ គង់

វិចិត្រ​ អាយុ​៣៨​ឆ្នាំ មុខ​របរ លក់​ដី​ពុះ​ឡូត៍ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ព្រៃខ្លា សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ​។ ចំណែក​ឯ​នាង​ប្រពន្ធ​ចុង​រងរបួស​ឈ្មោះ​ហុង ស្រី​នាង អាយុ​៣២​ឆ្នាំ មុខរបរ​លក់​ដី​ពុះ​ឡូត៍ ស្នាក់នៅ​ជាមួយ​ជន​បង្ក​។ ប៉ូលិស​និយាយថា នៅ​មុនពេល​កើតហេតុ ជនបង្ក និង
នាង​ជនរងគ្រោះ ​ជា​ប្រពន្ធ​ចុង​លួចលាក់ ស្នាក់​នៅក្នុង​បន្ទប់​ផ្ទះជួល​ជាមួយគ្នា​ នៅ​ភូមិ​ព្រៃខ្លា សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​សែន​សុខ​។ នៅ​ព្រលប់​ថ្ងៃកើតហេតុ ពួកគេ​បាន​ទិញ​ស្រាបៀ​៤​កំប៉ុង​យក​ទៅ​ផឹក​នៅក្នុង​ផ្ទះជួល​ខាងលើ ដោយ​ចែកគ្នា​ផឹក​ជាមួយ​នាង​ប្រពន្ធ​ចុង​អស់​ម្នាក់​២​កំប៉ុង​។ ក្រោយ
ពេល​ផឹក​ស្រាបៀ​រ​រួច នាង​ហុង ស្រី​នាង បាន​និយាយ​ឈ្លោះ​គ្នា​ជាមួយ​ប្តី​ ដោយ​ពាក្យ​ថា ស្រលាញ់​ប្រពន្ធ​ដើម ​ប្រពន្ធ​ចុង​មិន​ស្មើ​គ្នា​។ ដោយសារ​នាង​និយាយ​ដដែលៗ ​រហូតដល់​វេលា​យប់​ជ្រៅ​ម៉ោង​១​និង​៣០​នាទី​ នៅពេលនោះ​បុរស​ជា​ប្តី បាន​ចុះ​ដើរ​ចេញពីផ្ទះ​តាមផ្លូវ​រហូតមកដល់​មុខ​វត្ត​
ក្រាំងធ្នង់ នាង​ជា​ប្រពន្ធ​ចុង​ ក៏​ជិះ​ម៉ូតូ​មក​ទាន់​ឲ្យ​ត្រឡប់​ទៅវិញ ក៏​បុរស​ជា​ប្តី​បាន​ឈ្លោះ​ជជែក​គ្នា​បន្តទៀត​រហូតដល់​វាយ​នាង​ឲ្យ​សន្លប់​ឈឹង​របួស​ប៉ោង​មុខ​និង​ដៃ​ដួល​ដេក​តាមផ្លូវ​នោះ រួច​ដើរ​ចេញទៅ​ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ម​ក​ឃើញ ​ក៏​តាម​ចាប់​ បុរស​ជា​ប្តី​តែម្ដង​។ នៅពេលនោះ​

សមត្ថកិច្ច​ បាន​បញ្ជូន​នាង​យកទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់​ ហើយ​ជនបង្ក​របួស​ស្នាម​​ជា​ប្តី​ ត្រូវបាន​នាំខ្លួន​យកមក​សួរនាំ​ និង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ​ចាត់​ការ​តាមផ្លូវ​ច្បាប់​៕

បញ្ចេញយោបល់
Loading...