ប្រពន្ធតានទាន ប្តីកំពុងដេកជាមួយស្រី នៅផ្ទះសំណាក់អាសូរតែស្រីនោះជាអ្នកឆ្ងាយ តាមពិតត្រូវជា

0
15
Loading...

មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយស្ត្រីម្នាក់ បានតាមទាន់ប្តីរបស់ខ្លួន កំពុងនៅក្នុងផ្ទះសំណាក់«ស្រែខ្មែរ» ជាមួយស្រីស្នេហ៍ ខណៈដែលប្តីបានជិះម៉ូតូមួយគ្រឿងចូលមកផ្ទះសំណាក់នេះ ដោយសារតែម៉ូតូនោះ មានជាប់GPS ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៣រសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងផ្ទះសំណាក់«ស្រែខ្មែរ» ក្រោយរបងសាលាបឋមសិក្សាសន្ធរម៉ុក តាមបណ្ដោយផ្លូវ១៣៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងស្រីជាប្រពន្ធស្របច្បាប់ ឈ្មោះ ម៉ូលីកា បានរៀបរាប់ប្រាប់ក្រុមការងារTVFBថា ស្ត្រីដែលជាស្រីស្នេហ៍របស់ប្តីគាត់នេះ គឺជាបុគ្គលិកក្នុងក្រុមហ៊ុន ផ្នែកលក់គ្រឿងសង្ហារឹម របស់គាត់និងប្តីគាត់តែម្តង ហើយកន្លងមក នាងជាស្រីស្នេហ៍ម្នាក់នេះ ក៏ធ្លាប់ទៅដេកជាមួយប្តីរបស់គាត់នៅប្រទេសថៃទៀតផង ទាំងដែលហៅគាត់ចែៗពេញមាត់ បែរជាក្រោយខ្នង លួចក្បត់គាត់ទាំងប្តី និងកូនចៅតែម្តង ថែមទាំងលួងប្តីគាត់ឲ្យលែងលះជាមួយគាត់ជាប្រពន្ធថែមទៀត ។

ខាងក្រោមនេះជារូបថតរបស់ស្រីស្នេហ៍ ដែលស្ត្រីជាប្រពន្ធឈ្មោះ​ ម៉ូលីកា បានបង្ហាញប្រាប់TVFB ។ ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូទាំងស្រុងចេញពីទីតាំងកើតហេតុផ្ទាល់៖

ព័ត៌មានទាន់ហេតុការណ៍

ផ្សាយផ្ទាល់​៖​ (ព័ត៌មានបឋម​) ខណៈពេលនេះមានករណីប្រពន្ធតាមទាន់ប្ដីមានស្រីនៅក្នុងផ្ទះសំណាក់មួយកន្លែង បានមកបា្រប់ក្រុមការងារTVFBឲ្យជួយធ្វើការផ្សាយ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣:០១ នាទី ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅជាប់សាលា សន្ធរម៉ុក ផ្លូវលេខ ១៣៨ ៕

Posted by TVFB on Tuesday, September 3, 2019

បញ្ចេញយោបល់
Loading...