ថៃ​ ទះដៃ​ស្ងើចសរសើរនិង​ហៅ​កូន​ខ្មែរ​ម្នាក់ថា អច្ឆរិយៈមនុស្សដោយសារគាត់បាន…

0
48
Loading...

ថៃ ៖ បេក្ខជន ហុង ភា​រិ​ន ដែលមានសមត្ថភាពខ្ពស់ធ្វើអោយគេភ្ញាក់ផ្អើលគ្រប់គ្នា តាម​រយៈ​វី​ដេ​អូ​កម្មវិធី Super100 របស់​ស្ថានីយទូរទស្សន៍​ថៃ​មួយ​ឈ្មោះ Workpoint Entertainment បាន​បង្ហាញ​អោយ​ឃើញ​ថា កូន​ខ្មែរ​មួយ​រូប​ដែល​មានឈ្មោះ​ថា ហុង ភា​រិ​ន មាន​អាយុ​២៤​ឆ្នាំ កំពុង​បន្ដ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ ជ័យ​ភូមិ ក្នុង​ប្រទេស​ថៃ បាន​ចូលរួម​បង្ហាញ​សមត្ថភាព​ពិសេស នៃ​ការ​តេស្ដ​សមត្ថភាព​នៃ​ចង​ចាំ ។

ក្រុមការងារ​កម្មវិធី​ខាងលើ​នេះ បាន​បញ្ជាក់​ប្រាប់​ថា លោក ហុង ភា​រិ​ន មាន​សមត្ថភាព​ចង​ចាំ​ពិសេស​គឺ ការ​ចាំ​ប្រតិទិន​ដល់​ទៅ 700 ឆ្នាំ និង​សមត្ថភាព​ចង​ចាំ​រូបភាព យ៉ាង​អស្ចារ្យ មិន​គួរ​ឱ្យ​ជឿ ។

លោក​ថា លោក​អរគុណ​ចំពោះ​បងប្រុស​របស់​លោក ដែល​បាន​ផ្ដល់​សារ​ជា​កម្លាំង​បណ្ដាល​ចិត្ត​ឱ្យ​លោក​ប្រឺ​ង​ប្រែង​ដល់​សព្វ​គឺ « បើ​ចង់​ដកខ្លួន​ចេញពី​បញ្ហា​គ្រួសារ គឺ​ត្រូវ​តស៊ូ​អាន​សៀវភៅ​ឱ្យ​បាន​ច្រើន​បំផុត​»​។

បេក្ខជន ហុង ភា​រិ​ន បាន​រៀបរាប់​ពី​ប្រវត្តិ​ខ្លួន​ឲ្យ​បានដឹង​ថា ៖ «​ខ្ញុំ​កើត​នៅ​ក្នុង​គ្រួសារ​ក្រីក្រ ដែល​ឪពុក​ម្តាយ​បាន​លែងលះ​គ្នា​តាំងពី​អាយុ​១១​ឆ្នាំ ហើយ​ខ្ញុំ​ដឹង​ថា​អ្នក​ម្តាយ​ឆ្លងកាត់​ការ​លំបាក​ជា​ច្រើន​ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូន និង​គ្រួសារ​។ ដោយ​មាន​ពេល​មួយ​នោះ​គឺ​ខ្ញុំ​បាន​ទិញ​នំប៉័ង​មួយ​ដុំ ហើយ​ខ្ញុំ​ត្រូវធ្វើ​យ៉ាងម៉េច​ញ៉ាំ​វា​ឲ្យ​បាន​រយៈពេល​៣​ថ្ងៃ​។ ដោយ​មិន​ចង់​ឲ្យ​គ្រួសារ​លំបាក ខ្ញុំ​ក៏​បាន​ខិតខំ​សន្សំ​ប្រាក់​ដើម្បី​បន្ត​ការ​សិក្សា​រៀន​នៅ​ប្រទេស​ថៃ​» ។

លោក​បាន​បន្ត​ថា​៖ «​កាលដែល​ខ្លួន​បាន​មក​ដល់​ប្រទេស​ថៃ ព្រោះតែ​ប្រទេស​ថៃ​បាន​ផ្តល់​អាហារ​រូបករណ៍​ជា​ច្រើន​ដល់​និស្សិត​កម្ពុជា គឺជា​រៀង​រាល់​ឆ្នាំ​ប្រមាណ​២០០​នាក់​។ ហើយ​ប្រទេស​ថៃ​បាន​ចេញថ្លៃ​គ្រប់យ៉ាង មិន​ថា​ការ​សិក្សា ប្រាក់​សម្រាប់​ចាយវាយ ឬ​ការ​ចំណាយ​ផ្សេង​ៗ​នោះ​ឡើយ​»​។ បេក្ខជន ហុង ភា​រិ​ន បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ៖«​គ្រា​ដែល​នៅ​ក្មេង​រូប​ខ្ញុំ​បាន​ក្លាយជា​ក្មេង​ដែល​ខ្លាច​សង្គម ព្រោះតែ​ក្រុម​គ្រួសារ​ជួប​បញ្ហា​ជា​ច្រើន ដោយ​ឪពុក​ម្តាយ​តែង​ឈ្លោះ​គ្នា​ជា​ប្រចាំ​។ ខ្ញុំ​មិន​ចង់​ចេញពីផ្ទះ ហើយ​ក៏​មិន​ចង់ទៅ​រៀន​នោះ​ដែរ ព្រោះតែ​ខ្លាច​អ្នក​ដទៃ​»​។

ជោគជ័យ​និង​ក្ដី​សម្រេច​របស់ ហុង ភា​រិ​ន បាន​ធ្វើ​ឱ្យ​មហាជន​ថៃ​និង​កម្ពុជា មាន​មោទនភាព​ចំពោះ​អច្ឆរិយ​ភាព​របស់​លោក​យ៉ាង​ខ្លាំង​។ បន្ទាប់​ពី​ឈ្នះ​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ខាងលើ​ហើយ ខាង​អ្នក​រៀបចំ​កម្មវិធី​បាន​ប្រគល់​រង្វាន់​ដែល​ជា​ការ​តបស្នង​ក្ដី​ស្រ​ម៉ៃ​របស់​ភា​រិ​ន រួម​មាន សៀវភៅ ខ្មៅ​ដៃ និង​សម្ភារៈ​សិក្សា​ជា​ច្រើន​ទៀត យក​ទៅ​ប្រគល់​ជូន​សិស្សសាលា​បឋម​សិក្សា​ក្នុង​ខេត្ត​ជ័យ​ភូមិ​។

ហើយ​ក្រុមការងារ​ក៏​បាន​ប្រគល់​ទឹកប្រាក់​សរុប​ជា​ទឹកប្រាក់​ចំនួន​៤៥,០០០​បាត​។ លើស​ពី​នេះ​ខាង​កម្មវិធី​ក៏​បាន​បន្ថែម​ទឹកប្រាក់​ទៅ​ឲ្យ​បេក្ខជន​រូប​នេះ​ចំនួន ១០,០០០​បាត ដើម្បី​ផ្តល់​ទៅ​ឲ្យ​អ្នក​ម្តាយ ដែល​សរុប​ទាំងអស់​គឺ​ចំនួន ៥៥,០០០​បាត និង​ជួយ​ដោះស្រាយ​ជីវភាព​ជូន​ម្ដាយ ។ សរុប​មក អច្ឆរិយៈបុគ្គល​របស់​កម្ពុជា ហុង ភា​រិ​ន បាន​ធ្វើ​ឱ្យ​ប្រជាជន​ថៃ និង​កម្ពុជា បាន​មើលឃើញ​ពី​ទឹកចិត្ត និង​ការ​តបស្នង​ចំពោះ​ប្រទេស និង​ជាតិ​របស់​ខ្លួន​។ ហុង ភា​រិ​ន ត្រូវ​បាន​ចាត់ទុកជា​ជន​គំរូ​នៃ​ការ​សិក្សា​រៀនសូត្រ អាន​សៀវភៅ​ឱ្យ​បាន​ច្រើន ដើម្បី​អនាគត​ភ្លឺស្វាង ៕

អច្ឆរិយៈកម្ពុជា เภียริน อัจฉริยะกัมพูชา ทายอดีต รู้อนาคต – SUPER 100

អច្ឆរិយៈកម្ពុជា เภียริน อัจฉริยะกัมพูชา ทายอดีต รู้อนาคต – SUPER 100អានអត្ថបទបកប្រែ https://khmer360.biz/?p=7738

Posted by You Jek Me on Monday, August 26, 2019

 

បញ្ចេញយោបល់
Loading...