កំណែវិញ្ញាសាបាក់ឌុប ក្រសួងចាប់ផ្ដើមធ្វើហើយ ដោយហ្មត់ចត់បំផុត

0
35
Loading...

សមាជិក​កំណែ​នៅ​តាម​មណ្ឌល​កំណែ​ទាំង១០​ ​កំពុង​បំពេញភារកិច្ច​ ​ដោយមាន​ការ​ពង្រឹង​វិន័យ​ ​តាម​ម៉ោង​កំណត់​ ​ទ្វារ​ត្រូវ​បាន​បិទ​ដោយ​មិន​អនុញ្ញាត​ឱ្យ​ចូល​ ​និង​ចេញ​ក្នុង​ម៉ោង​ធ្វើការ​ ​ចំណែក​ទូរសព្ទ​ ​ឧបករណ៍​អេឡិចត្រូនិក​នានា​ ​ត្រូវ​បាន​ហាមឃាត់​មិន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ឡើយ​ ​។​ ​នេះ​បើ​តាម​ទំព័រ​ហ្វេ​សប៊ុ​ក​របស់ក្រ​សួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ ​។​ ​
គណៈកម្មការ​នានា​បំពេញភារកិច្ច​ដោយ​ការទទួលខុសត្រូវ​ខ្ពស់​ ​មណ្ឌល​មាន​របៀបរៀបរយ​ ​ដំណើរការ​ល្អ​ ​ព្រមទាំង​មានការ​ចូលរួម​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​(​ACU​)​ ​ក្នុង​ការទប់ស្កាត់​ភាព​មិន​ប្រក្រតី​ផ្សេង​ៗ​ ​។​ ជាមួយគ្នា​នេះ​ ​ក៏​មានការ​ប្រជុំ​ពង្រឹង​គណៈកម្មការ​កំណែ​ជាប្រចាំ​ ​ដើម្បី​ធានា​បាន​គោល​កា​រណ៌​ច្បាប់​ ​យុត្តិធម៌​ ​តម្លាភាព​ ​និង​លទ្ធផល​ទទួលយក​បាន​ ​៕
ទស្សានារូបភាពនៃ កំណែវិញ្ញាសា៖

បញ្ចេញយោបល់
Loading...