ស្ទើរដាច់ផ្ងារ ក្រោយដឹងពីតម្លៃ ដើមអំពិលមួយដើមនេះ ពិតជាមិនគួរអោយជឿពិតមែន

0
11
Loading...

ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលដើមអំម្ពិលមួយដើមនេះ ត្រូវបានឈ្មួញនៅក្នុងខេត្តទៀងយ៉ាង ប្រកាសដាក់លក់នៅក្នុងផ្សារណាត់ក្នុងក្រុងព្រៃនគរ ក្នុងតម្លៃ ១០០ ០០០ដុល្លារ ។

ដើមអម្ពិលមួយដើមនេះ ត្រូវបានគេដឹងថា មានអាយុកាលជាង ៣០០ឆ្នាំមកហើយ ដែលវាជាប្រភេទដើមអម្ពិលភ្នំ ។លោក ហ្វុង ដែលជាម្ចាស់ដើមអម្ពិលមួយដើមនេះបានប្រាប់ថា គាត់បានទិញវាកាលពី ៣ ឆ្នាំ មុន នៅតំបន់ព្រៃខេត្តតៃនិញ ព្រោះវាជាអម្ពិលដុះក្នុងព្រៃ វាងាយថែទាំណាស់ ទាល់តែប្រើឡានស្ទួចប្រភេទ ១២ តោន ទើបអាចដឹកវាពីទៀងយ៉ាង មកព្រៃនគរបាន ។

វាមានកម្ពស់ជាង ៨ម៉ែត្រ ទំហំប្រហែលមនុស្សចាស់៣នាក់ឱប ស្លឹកបៃតងជាប្រចាំ ហើយការថែទាំត្រូវប្រើជណ្តើរ ។ ហើយ វាចេញផ្កា ផ្លែ រហូត ក្នុងរយៈពេលលោកដាក់លក់ មានគេមកតថ្លៃយ៉ាងច្រើន តែមិនទាន់ត្រូវរ៉ូវគ្នា ។

ដោយសារតែវាដុះ នៅក្នុងព្រៃ និង មានវ័យចំណាស់ បានធ្វើឱ្យដើមរបស់វាឡើងជាពួនៗ ហើយពន្លកថ្មីដុះចេញកាន់តែធ្វើឱ្យវាលេចធ្លោរ ។ សម្បុររបស់វាខ្មៅ ដោយសារតែវាមានវ័យចំណាស់ខ្លាំងពេក សាច់របស់វាស្ទើរតែក្លាយទៅជាថ្មទៅហើយ ៕

បញ្ចេញយោបល់
Loading...