រថយន្តប្រលះជាមួយម៉ូតូ រងរបួសធ្ងន់និងស្រាល

0
5
Loading...

កាលពីវេលាម៉ោង ១១ និង ៥០នាទីថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានដែលយើងទទួលបានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកហាយឡាក់វីហ្គោ ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ!2C!94-51បើកបរពីជើងមកត្បូងតាមបណ្ដោយផ្លូវជាតិលេខ៥ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក់សង់ ស៊េរីឆ្នាំ2017 ពណ៌ខ្មៅ ដែលមានពាក់ស្លាកលេខត្បូងឃ្មុំ!1B4605 ជិះគ្នា ៣នាក់ ពីជើងមកត្បូងយ៉ាងលឿនរួច វ៉ារថយន្តដឹកខ្សាច់ផងនោះជ្រុលមកបុកនឹងរថយន្តពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងរថយន្ត និងម៉ូតូ រីឯនាក់បើកម៉ូតូបាក់ជើងរងរបួលធ្ងន់ និងពីរនាក់ទៀតរងរបួលស្រាល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ដើម្បីធ្វើការវាស់វែងរួចរាល់ហើយ ក៏បានយករថយន្ត និងម៉ូតូទៅរក្សាទុកទុកនៅឯចរាចរណ៍ស្នងការដ្ឋានជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។   

បញ្ចេញយោបល់
Loading...