ខ្ញី​ចាស់អាច ព្យាបាល​បញ្ហា​ក្អក និង​ផ្តាសាយ​ចំពោះក្មេង

0
9
Loading...

អាណាព្យាបាល​គ្រប់រូប​ត្រូវ​ដឹងថា នៅពេល​រដូវ​ត្រជាក់​ចូលមក​ដល់ កូនៗងាយ​ប្រឈម​នឹង​បញ្ហា​ក្អក ឬ​ហៀរ​សំបោរខ្លាំងណាស់ ព្រោះ​សុខភាព​របស់​ពួកគេ​នៅមាន​ភាពទន់ខ្សោយ។ ហេតុនេះ​នៅពេលកូនៗមាន​អាការៈក្អក ឬ​ហៀរ​សំបោរ​ភ្លាម អ្នក​គួរតែ​ប្រញាប់​រក​វិធី​ព្យាបាល​ឲ្យ​បាន​ឆាប់រហ័ស។

ប៉ុន្តែ​ក្រៅពី​ធ្វើការ​ព្យាបាល​ដោយ​ថ្នាំពេទ្យ អ្នក​អាច​ប្រើប្រាស់​ឱសថ​ធម្មជាតិសាមញ្ញៗ ដែលមាន​នៅក្នុង​ផ្ទះ​ស្រាប់​បាន។ ខាងក្រោម​នេះ គឺជា​របៀប​ផ្សំ​ឱសថ​សម្រាប់​ព្យាបាល​បញ្ហា​ក្អក និង​ផ្តាសាយ​ចំពោះក្មេង៖

ធាតុ​ផ្សំ៖ ខ្ញី​ចាស់ ៥០០ក្រាម, អំបិល ២០ក្រាម, ទឹក ១លីត្រ។

របៀប​អនុវត្ត៖
១. យក​ខ្ញី​ចិត​សំបក​ចេញ រួច​ហាន់​ឲ្យល្អិត។
២. ដាក់​ធាតុ​ផ្សំ​ទាំងអស់​នៅក្នុង​ឆ្នាំ​មួយ ហើយ​ដាំ​ឲ្យ​ពុះ​រយៈពេល ៥ នាទី ទើប​លើក​ចេញ។
៣. នៅពេល​ល្បាយ​នេះ​ចុះ​កម្តៅ ក្តៅ​ឧណ្ឌៗ អ្នក​ត្រូវ​ត្រាំ​ជើង​កុមារ​ទាំងពីរ ហើយ​ធ្វើការ​ម៉ាស្សា​រៀងរាល់​មុនពេល​ចូល​គេង។
៤. អនុវត្ត​រយៈពេល ៣ ថ្ងៃ កូន​របស់​អ្នកនឹង​ជាសះស្បើយ​ពី​បញ្ហា​ក្អក និង​ហៀរ​សំបោរ។

ចំណាំ៖ វិធី​ធម្មជាតិ​មួយ​នេះ​ប្រើ​បាន​ចំពោះ​ជំងឺ​ដែល​ទើបនឹង​កើតមាន ឬ​ជំងឺ​ដែលមាន​អាការៈស្រាលៗប៉ុណ្ណោះ ក្នុងករណី​ដែល​កូន​របស់​អ្នក​ហៀរ​សំបោរ ឬ​ក្អកយូរថ្ងៃ ​គួរតែ​នាំ​ពួកគេ​ទៅ​មន្ទីរពេទ្យ​ឲ្យ​បាន​ឆាប់៕

អត្ថបទផ្ដល់សិទ្ធិដោយ Royalausnzcambodia

បញ្ចេញយោបល់
Loading...