តារា Vlogger ដ៏មានប្រជាប្រិយ៍ភាព គឺលោក Bro KH​ មួយរយៈចុងក្រោយនេះឃើញថាមានកាប្រែប្រួលរូបសម្រស់

0
3
Loading...

ភ្នំពេញ៖ Vlogger ខ្ពស់សង្ហា ដែលគ្រប់គ្នាស្គាល់ថាជា Bro KH ជាមួយ​នឹងវីដេអូជាច្រើនមិនថាជាបែបកំប្លែង ឬជាលក្ខណៈលេងហ្គេមកម្សាន្តនោះទេ សុទ្ធតែទទួលបានការគាំទ្រពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមYouTube ទាំងអស់។
អ្វីដែលមានការចាប់អារម្មណ៍ លើសពីនេះទៅទៀតនោះគឺ មុខមាត់របស់លោក ម៉េង ហួរ ហាក់បីជាមានការផ្លាស់ប្ដូរខ្លាំង ដោយលោកគ្រាន់តែធ្វើការកែច្រមុះ សម្រកទម្ងន់ ឲ្យស្គមជាងមុន មើលទៅសង្ហា និងប្លែកខុសពីធម្មតាតែម្ដង។
គួរឲ្យដឹងផងដែរថា បើងាកទៅមើលរូបភាពចាស់ៗរបស់ Bro KH កាលពីមុនមិនដល់១ឆ្នាំផង ឃើញថាលោក មានការផ្លាស់ប្ដូរប្រែប្រួល មើលទាក់ទាញខ្លាំងតែម្ដង ត្រឹមតែរយៈពេលដ៏ខ្លីតែប៉ុណ្ណោះ៕

Bro Kh រូបភាពពីមុន

Bro KH ពេលបច្ចុប្បន្ន

 

បញ្ចេញយោបល់
Loading...