សែនអាណិត! យុវជនវ័យពិការដៃទាំងសងខាដោយសារឆក់ចរន្តអគ្គិសនី អំពាវនាវសុំឲ្យសប្បុរសជនជួយដល់រូបគាត់

0
5
Loading...

(សៀមរាប)៖ ដោយសាររស់នៅក្នុងសភាព នៃគ្រួសារក្រីក្រលំបាក កុមារម្នាក់បានបង្ខំចិត្តឈប់រៀនសូត្រ ហើយបានទៅធ្វើការស៊ីឈ្នួលគេ និងក៏ធ្លាប់បានទៅធ្វើការជាពលករខុសច្បាប់ នៅស្រុកថៃ បានប៉ុន្មានឆ្នាំ ក៏ត្រឡប់មកស្រុកកំណើតវិញ ជាមួយនឹងបទពិសោធន៍ផ្សាដែក។ តែប្រមាណជាពីរខែមុន រូបគាត់បានជួយនៅគ្រោះចង្រៃ បណ្ដាឲ្យរូបគាត់ធ្លាក់ខ្លួនពិការទាំងវ័យក្មេង និងក្នុងស្ថានភាពគ្រួសារក្រលំបាក។

បច្ចុប្បន្នក្មួយប្រុស ព្រឿង ឆៃ មានអាយុ១៩ឆ្នាំ រស់នៅព្រំប្រទល់ខេត្តសៀមរាប និងបន្ទាយមានជ័យ គឺភូមិផ្លូវលាវ ឃុំប្រាសាទ ស្រុកព្រះនេតព្រះ ដែលបានរងគ្រោះពេលកំពុងស៊ីឈ្នួលផ្សា ដំបូលផ្ទះគេ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ហើយក៏ប៉ះនិងខ្សែភ្លើង (ខ្សែភ្លើងស្រាត) នៅខាងលើដំបូលផ្ទះ រួចក៏ភ្លើងឆក់រហូតដល់សន្លប់ និងបានយកមកសង្រ្គោះនៅមន្ទីរ ហើយបច្ចុប្បន្នបន្តស្នាក់នៅព្យាបាល និងទទួលការថែទាំនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

គាត់មានបងប្អូន ៥នាក់ (ស្រី ២នាក់) បងៗរបស់គាត់បានរៀបការអស់ហើយ រីឯឪពុក ម្ដាយរបស់គាត់មានមុខរបរធ្វើស្រែ និងស្ថិតក្នុងសភាពក្រលំបាក ហើយជំពាក់បំណុលគេ ក្នុងប៉ុន្មានថ្ងៃមុននេះ ម្ដាយរបស់គាត់អាយុ ៥១ឆ្នាំ មានជម្ងឺជាច្រើនមុខ ត្រូវស្នាក់នៅមន្ទីរពេទ្យផងដែរ។

គាត់ថា គាត់បានរៀនត្រឹមថ្នាក់ទី៣ ក៏ឈប់រៀន ហើយដើរស៊ីឈ្នួលគេ ដើម្បីជួយរកប្រាក់សងបំណុល ដែលម្ដាយជំពាក់គេ ដោយបានទៅធ្វើការនៅប្រទេសថៃ យូរគ្រាន់បើដែរ បន្ទាប់មកក៏ត្រឡប់មកស្រុកកំណើតវិញ ក៏ចេះផ្សាដែកនេះខ្លះៗ ផងដែរ។

ដោយមានជីវភាពក្រលំបាក ហើយបច្ចុប្បន្នគាត់ធ្លាក់ខ្លួនពិការ សូម្បីតែបរិភោគចំណីអាហារ ក៏ត្រូវមានអ្នកបញ្ចុក ក្រុមគ្រួសារមិនអាចធ្វើការរកចំណូលបាន និងម្យ៉ាងម្ដាយមានជម្ងឺជាច្រើនមុខ ឯឪពុកត្រូវនៅថែទាំគាត់នៅមន្ទីរពេទ្យផងនោះ ណាជីវភាពក្រលំបាក ជំពាក់បំណុលគេ គាត់បានសុំការសណ្ដោសប្រណីពីសប្បុរសជន មេត្តាជួយដល់ក្រុមគ្រួសាររបស់គាត់ ដើម្បីបានសម្រួលការលំបាកទាំងនេះ ដោយសេចក្ដីអនុគ្រោះផង។ សូមបញ្ជាក់ជាថ្មីថា បច្ចុប្បន្ននេះ គាត់កំពុងស្នាក់ និងបន្តការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

បញ្ចេញយោបល់
Loading...