ភ្លៀងមួយមេធំធ្វើអោយ ខេត្តព្រះសីហនុ ជន់លិចនិយាយលែងចេញ

0
4
Loading...

យ៉ាងហោចណាស់ ផ្ទះពលរដ្ឋរាប់ពាន់ខ្នងនៅខេត្តព្រះសីហនុ រងការលិចលង់ធ្ងន់ធ្ងរ ខូចខាតរបស់របរស្ទើរទាំងស្រុងដោយសារកម្ពស់ទឹកជំនន់ហក់ឡើងយ៉ាងកំហុកដោយមិននឹកស្មានដល់នៅយប់ថ្ងៃទី៨ នឹងព្រឹកថ្ងៃទី៩ ខែសីហានេះ។

យោងតាមការព្យាករណ៏ទុករបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី ០៣ ខែសីហា មក ដោយមាន ឥទ្ឋិពលនៃខ្យល់មូសុងនិរតី និងបង្កឲមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់មាត់សមុទ្រ ជាពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ ។

គិតត្រឹមព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នេះ ទឹកភ្លៀងបានបន្តធ្លាក់យ៉ាងកំហុគ ដែលបង្ករឲមានការលិចលង់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងមធ្យោបាយប្រើប្រាស់មួយចំនួនធំ ព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ឋនានាក្នុងខេត្ត ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះជា ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានកំពុងបញ្ជាឲកម្លាំងអន្តរាគមន៏របស់ស្នងការខេត្តព្រះសីហនុ ចុះដោះស្រាយជួយសម្រួលចរាចរណ៍នៅទីតាំងដែលជួបការលំបាកខ្លាំង និងបានបញ្ជាឲមន្ទីរជំនាញពាក់ព័ន្ឋ ត្រូវរិះរកមធ្យោបាយបន្ទាន់ដើម្បីកាត់បន្ថយបញ្ហាលិចលង់នេះឲនៅកម្រិតទាប៕

បញ្ចេញយោបល់
Loading...