ជន​រង​គ្រោះដែលបានជាប់​ក្នុង​រូងភ្នំ ប្រាប់​ពី​ហេតុការណ៍

0
9
Loading...

ខេត្តបាត់ដំបង ៖ ​សេចក្តីរាយការណ៍បានបន្តឱ្យដឹងថា គិតត្រឹមម៉ោង​១២ថ្ងៃត្រង់​ទី០៨ សីហា នេះ បុរស​​រង​គ្រោះ ដោយត្រូវ​ជាប់ក្នុងរូងភ្នំនោះ គឺ​មាន​​សុខភាព​បាន​ល្អ​ប្រសើរ​​ជាង​ពី​ថ្ងៃ​ម្សិលមិញហើយ ប៉ុន្តែ​គាត់​នៅ​ឈឺផ្សា​ស្នាម​ដាច់​រលាត់​ដោយ​​កៀប​ក្បាលនិង​ដងខ្លួន ហើយក្រុម​គ្រូ​ពេទ្យ​ក៏កំពុងតាមដាន និង​ព្យា​បាល​ជា​បន្ត​បន្ទប់ដែរ​ ស្ថិតក្នុង​មន្ទីរពេទ្យ​បង្អែក ​ខេត្តបាត់ដំបង ។ ​សូមរំលឹកថា ការសង្គ្រោះជនរងគ្រោះ​នេះ ​គឺ​បានកម្លាំង​នាំ​​ចេញ​មក​ក្រៅ ​គឺ​នៅ​វេលា​ម៉ោង​ប្រមាណ​៦ ​និង៥៥​នាទី​ល្ងាចថ្ងៃទី០៧ សីហា ​ស្ថិតក្នុង​រូង​ថ្មភ្នំ​ហុង​ទឹក ​​ក្នុងភូមិ​ក្បាលហុង​ទឹក ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។

​​​​នាព្រឹក​ថ្ងៃ​ទី​៨​ សីហា ​ដដែលនេះ​ នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ជន​រង​គ្រោះ​ឈ្មោះ​បូ​រ៉ា បានរៀបរាប់​​ប្រាប់​កោះ​សន្តិភាព​​ឱ្យ​ដឹង​​​ថា កាលពី​វេលា​រសៀល​ក្នុង​ថ្ងៃ​ទី​៤ ​សីហា ខ្លួន​បាន​ចូល​ទៅ​រក​កើប​អាចម៍​ប្រចៀវ​ដូច​ធម្មតា​តែ​ម្នាក់​ឯង ។ លុះពេល​កំពុង​រក​កន្លែង​ដែល​អាច​ចូល​ទៅ​តាម​រូង​ផ្សេង​ៗ​ទៀត ​ត្រូវ​ប្រើ​ពិល​ពាក់​នៅ​លើ​ក្បាលដោយ​សារ​កន្លែង​រូងភ្នំ​ចង្អៀត​ មាន​ថ្ម​ខ្ពស់​ទាប បាន​ប៉ះ​ពិល​នៅ​លើ​ក្បាល​ធ្លាក់ ​ទៅ​តាមកន្លៀត​​ជញ្ជាំង​ថ្ម​ប្រហែល​១​ម៉ែត្រ​​ពី​ដៃ ។

លោកបន្តថា ​ដោយ​សារ​មើល​អ្វី​មិនឃើញ​ ព្រោះ​ក្នុង​រូង​ង​ងិ​ត ក៏​ខិតខំ​យក​កន្សែង​ដែល​មាន​ជាប់​ខ្លួន​បោះ​ធ្វើ​ជា​ខ្សែ​ ដើម្បី​ទាញ​យក​ពិល​មក​វិញ តែ​កន្លៀតថ្ម​នោះ​ វា​មាន​សណ្ឋាន​ចុះ​មក​ខាងក្រោម ពិល​នោះ​​ក៏​ចេះ​តែ​ធ្លាក់​មកដែរ។ ហើយ​ខ្លួន​ក៏​ចេះ​តែ​ដេញ​តាម​បញ្ឆិត​តាម​កន្លៀត​ថ្ម​នោះ ខ្លួនក៏​ធ្លាក់​មក​ក្រោម​ប្រហែល​ជាង​១០​ម៉ែត្រ​ ទើប​ជាប់​ខ្លួន​រើ​លែង​រួច​នៅ​ទីនោះ​ទៅ​ឮនៅម៉ោង​ប្រមាណ​៥​ល្ងាច​ថ្ងៃ​ទី​៤​ សីហា នោះ​ ទៅ​ទើប​ស្រែក​ហៅ​ឲ្យ​គេ​ជួយ ​(​ម៉ែអើយ​ជួយ​ផង​)​ រហូត​ខ្សោះ​កម្លាំង​គ្មាន​អ្នក​ណា​ដឹង​ឮ​ឡើយ ។

ជាមួយ​គ្នា​នេះ លោក​ទេស​រដ្ឋមន្ដ្រី គន់ គី​ម ក៏​បាន​ថ្លែងអំណរគុណ​ និង​កោតសរសើរ​ដល់​កម្លាំង​សមត្ថកិច្ច​ទាំង​អស់​ដែល​បាន​រួមដៃគ្នា​យ៉ាង​យកចិត្ដទុកដា​ក់លើ​ការងារ​ជួយ​សង្គ្រោះ​​ រួមមាន​អង្គភាព​៧១១, កម្លាំង​យោធ​ភូមិ​ភាគ​ទី​៥, កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ​។

ប្រភព៖ កោះសន្តិភាព

 

បុរសម្នាក់​ដែល​ជាប់​ថ្ម​ក្នុងរូងភ្នំ​រយៈ​ពេល​៤ថ្ងៃ​នោះ មាន​សុខភាព​ល្អ​ប្រសើរ​វិញហើយ​

មកស្ដាប់ការរៀបរាប់របស់បុរសដែលជាប់ក្នុងរូងភ្នំ បន្ទាប់ពីបានជួយសង្គ្រោះ

Posted by BTV Cambodia on Thursday, August 8, 2019

បញ្ចេញយោបល់
Loading...