កាន់តែអាណិត! ឡើងឆាកប្រឡង X-Factor Cambodia បេក្ខនារី​ ចាន់​ឡា​ ប្រើកៅស៊ូកង ដើម្បីចងសក់ចូលរួមកម្មវិធីពិភពលោក

0
4
Loading...

ភ្នំពេញ៖ ប្រិយមិត្តកាន់អាណិត បេក្ខនារី​ ចាន់​ឡា​ ពេលដែលនាង ឡើងឆាកប្រឡង X-Factor Cambodia ដោយប្រើកៅស៊ូកង ដើម្បីចងសក់ចូលរួមកម្មវិធីពិភពលោក ស្អប់ភាពក្រ តែសូមកុំស្អប់អ្នកក្រ 😢។

កម្មវិធី​លំដាប់​ពិភពលោក X-Factor Cambodia សប្តាហ៍​ទី ៥ នេះ បាន​ឈាន​ចូលដល់​វគ្គ​ពិសេស​មួយទៀត​ហើយ មានឈ្មោះ​ថា BOOTCAMP ដែល​តម្រូវឱ្យ​បេក្ខជន​ច្រៀង​ជា​ក្រុម​ពី ៣ នាក់​ទៅ ៤ នាក់ និង ចាប់យក​បទ​ចម្រៀង​មក​ធ្វើការ​ប្រកួតប្រជែង ក្រោម​ការជ្រើសរើស​ពី​គណៈកម្មការ​ទាំង​បួន ។​​ ដោយឡែកកាលពីពេលថ្មីៗនេះមាន​មតិ​រិះគន់ដល់​បេក្ខនារី​ទាំង​ ៣រូប​ ដែលមេីលទៅ​ហាក់​ជា​មានការ​រេីសអេីងដល់​បេក្ខនារី​ ចាន់​ឡា​ ដែលជា​ក្រុម​របស់ខ្លួន​ខណៈដែល​ពេល​បញ្ចេញ​សមត្ថភាព​ ហាក់​មាន​គម្លាត​ឆ្ងាយពីគ្នា​ និងពេល​ប្រកាស​លទ្ធផល​ ហាក់​មិន​បានអេីពេីដល់​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ដែលកំពុងតែ​ប្រឈមនឹង​លទ្ធផល​មិនប្រសេីរនោះ។


ចូលមកដល់សប្តាហ៍ទី១ នៃវគ្គ BootCamp ក្នុងកម្មវិធី X Factor Cambodia នេះ បេក្ខជន បេក្ខនារីនីមួយៗតម្រូវឲ្យចាប់ឆ្នោតយកបទចម្រៀងច្រៀងរួមគ្នា អ្នកចាប់បានបទប្រុសត្រូវច្រៀងបទប្រុស អ្នកចាប់បានបទស្រីត្រូវច្រៀងបទស្រី តែបេក្ខជននីមួយៗអាចមានសិទ្ធសុំអ្នកដទៃដូរប្រសិនជាគេយល់ព្រម។ បេក្ខនារីចំនួន៤រូបបានមកប៉ះក្រុមជាមួយគ្នាក្នុងបទ “ឈប់” ដោយមានដូចជា ស្រីយ៉ា ចាន់ឡា ស្រីនិត ទេវី។

បញ្ចេញយោបល់
Loading...