ដឹងកាពិតហើយ ពេលនេះ នារីដែលប្រាប់ថាជារូបកាត់ត បង្ហូរទឹកភ្នែក ពេលចៅអធិការសឹកហើយបោះបង់ចោល

0
12
Loading...

កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង បន្ទាប់​ពី​បែក​ធ្លាយ​រូប​អតីត​ចៅ​អធិការ​វត្ត​ពោធិ៍ចិនតុង និង​នារី​រូប​ស្រស់ កៀក​កើយ​ស្និទ្ធស្នាល​គ្នា។ ប៉ុន្តែ​ក្រោយ​មក រឿង​រ៉ាវ​បាន​បញ្ចប់ បន្ទាប់​ពី​ភាគី​ទាំង២ បដិសេធ​ថា​ជា​រូប​កាត់​ត ហើយ​មិន​ធ្លាប់​ស្គាល់​គ្នា​ពី​មុន​មក។ ទោះ​បែប​នេះ​ក្ដី រឿង​រ៉ាវ​លាក់​មិន​ជិត អតីត​ចៅ​អធិការ​ក៏​សឹក​បាត់ ចោល​ទាំង​នាង​ជា​សង្សារ បាន​ត្រឹម​សម្រក់​ទឹក​ភ្នែក។

ម្ចាស់​គណនី Facebook ខាង​ស្រី ដែល​មាន​ឈ្មោះ Jou Mary បាន​រៀប​រាប់​ភ្ជាប់​ជាមួយ​រូប​ភាព​ថា៖ “អូន​ជា​អ្នក​ទិញ​អោយ​បង បង​ថា​ស្រឡាញ់​អាវ​នឹង​ឆាត​អោយ​អូន​ទិញ​អោយ​ទុក​ពាក់​ពេល​បង​សឹក​ទៅ​តែ​ឡូ​វ​មិ​ច​ក៏​បង​ធ្វើ​ដាក់​អូន​ចឹ​ង​អូន​លែង​មាន​ន័​យ​សំ​រាប់​ហើយ​មែន​បង។

អរគុណ​គ្រប់​យ៉ាង​សំរាប់​កា​បោកប្រាស់។ អរគុណ​ព្រំលិខិត​ដែល​ធ្វើបាប​ខ្ញុំ។ កំសត់​កំ​រ​ជាមួយគ្នា​ជិត​មួយ​ឆ្នាំមាន​ទាំង​ផ្អែម​បាន​ទាំង​ជូរចត់ ស្រាយ​បញ្ហា​ជាមួយគ្នា។ ពេល​ចប់​រឿង​បាន​សឹក​បង​បោះ​បង់អូន​ចោល ព្រោះ​ជឿ​គ្រួសា​របង អគុណ​មេ​រៀន​ជីវិត៕

បញ្ចេញយោបល់
Loading...