ស្មៅស្រឡប់ពពក អាចព្យាបាល ក្រួសតំរងនោម ក្រួសប្លោកនោម ក្រួសប្រម៉ាត់ និង ជំងឺជាច្រើនទៀត

0
13
Loading...

ឈ្មោះរុក្ខឱសថ៖ ស្មៅស្រឡប់ពពក

លក្ខណៈរុក្ខជាតិ : រុក្ខជាតិដើមតូចកំពស់ ៤០-៨០ស-ម ជារុក្ខជាតិប្រភេទវារ ។ ដើមកោង ធ្លាក់ ចុះដល់ដី ហើយដុះឫសនៅថ្នាំងតមកដើមចាប់ឈរឡើង ។ មែកខ្ចី រាងដូចស៊ីឡាំង មានចង្អូរ និងមានរោមពណ៌ច្រេះដែក។
ស្លឹក : ស្លឹកដុះរាយមានស្លឹកតូចៗ ១ ឬ៣ ប្រវែង ២,៥ -៣,៥ស-ម ទំហំ២-៤ ស-ម ស្លឹកតូចកណ្តាលរាងភ្នែកសត្វ ស្លឹកតូចៗសងខាងរងមូល ភ្នែកសត្វចាប ផ្នែកពោះ ពណ៌បៃតងស្រាល រលោងផ្នែកខ្នង មានរោម ពណ៌ប្រាក់ ទន់ ។

ផ្កា : កញ្ចុំផ្កាជាបាច់ ឬរាងអំបោសនៅប្រគាបស្លឹក ឬចុងនៅមែក មានរោមទន់ មាន ពណ៌ត្នោតតិចៗ តែងតែមានស្លឹកនៅគល់នៃទងផ្កា ។ ផ្កាពណ៌ផ្កាឈូក រៀបជា លំដាប់ ២-៣ ផ្កាមួយ ។ ផ្កាខែ ៦-៩ ។
ផ្លែ : ផ្លែរាងកោងបន្តិចដូចធ្នូ មាន ៣ កង់ ។ ផ្លែខែ ៩-១០ ។

កន្លែងដាំដុះ : ជាប្រភេទអាស៊ីខាងត្បូង ដុះលក្ខណះធម្មជាតិនៅលើដីខ្ពស់ តំបន់ភ្នំឃើញ មាននៅ តំបន់មានពន្លឺព្រះអាទិត្យលើដី ដែលមានដីលាយខ្សាច់។ ប្រមូលដល់ រដូវក្តៅ ប្រើស្រស់ ឬហាលឲ្យស្ងួតទុកប្រើ ។

ផ្នែកប្រើប្រាស់ : ដើមទាំងមូល ។
សមាសធាតុគីមី : ដើមទាំងមូលមានក្លិនរបស់គូម៉ារីន
រសជាតិ និងសកម្មភាព : មានរសផ្អែម លក្ខណះត្រជាក់ មានសកម្មភាពបញ្ចុះកំដៅ រំលាយ ឈាមកក បង្កើនទឹកនោម បញ្ចេញញើស ។

ការព្យាបាល : ព្យាបាលក្រួសតំរងនោម ក្រួសប្លោកនោម ក្រួសប្រម៉ាត់ រលាកផ្លូវនោម រលាកតម្រងនោម ហើមជើង រលាកថ្លើមលឿងស្បែក

កម្រិតប្រើទូទៅ៖ ១៥- ៦០ក្រាម ដាំទឹកផឹក ។ ស្រ្តីមានផ្ទៃពោះហាមប្រើ ។

ការផ្សំថ្នាំ :
១-ក្រួសផ្លូវនោម ៖ ៦០ក្រាម រំងាស់យកទឹកផឹកដូចតែ ព្យាបាលមួយខែ ។
២-រលាកផ្លូវនោម ៖ ២៤ក្រាម ស្ងោរផឹក

៣-រលាកថ្លើមលឿងស្បែក ៖ ៦០ ក្រាមស្ងោរផឹក
៤-រលាកតម្រងនោមខ្លាំង ហើមជើង ឬរលាកថង់ទឹកប្រម៉ាត់ ៖ ៦០ក្រាម ស្ងោរផឹកមួយខែ ។

*បម្រាម ៖ ស្រ្តីមានផ្ទៃពោះហាមប្រើ ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
*សូមថ្លែងអំណរគុណចំពោះរាល់ប្រភពរូបថត។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

បញ្ចេញយោបល់
Loading...