កានតែ ស្វីតទៀតហើយ រវាង កញ្ញា ដួង ម៉ានិច និង លោក បុត្រ

0
8
Loading...

ដូចដែលប្រិយមិត្តជ្រាបរួចមកហើយថា តារាសម្តែងកញ្ញា ដួង ម៉ានិច កំពុងតែមានស្នេហាជាមួយ តារាចម្រៀងវ័យក្មេងលោក បុត្រ ដែលមានអាយុក្មេងជាងនាងច្រើនឆ្នាំ។ ហើយគូស្នេហ៍ខុសវ័យមួយគូនេះដែរ ក៏កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ទាំងក្នុងនិងក្រៅហ្វេសប៊ុកផងដែរ ក៏ព្រោះតែអ្នកទាំងពីរតែងតែបង្ហាញកាយវិការស្វីតៗជាមួយគ្នាជាញឹកញាប់។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ គូស្នេហ៍មួយគូនេះបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលម្តងទៀតហើយ នៅពេលដែលឃើញ មានគណនីមួយបានបង្ហោះវីដេអូរបស់អ្នកទាំងពីរ ក្នុងសកម្មភាពថតកម្មវិធីអ្វីមួយ ដោយពួកគេបានថើបមាត់គ្នាផ្ទាល់មែនទែន ដោយគ្មានការកាត់តអ្វីទាំងអស់។

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាធ្វើឲ្យមហាជនភ្ញាល់ផ្អើលកាន់តែខ្លាំង ព្រោះកន្លងមកមហាជន ឃើញអ្នកទាំងពីរត្រឹមថើបថ្ពាល់គ្នាតែប៉ុណ្ណោះ ក៏ប៉ុន្តែមកដល់ពេលនេះ ពួកគេថែមទាំងហ៊ានថើបមាត់គ្នាមែនទែន ដោយមានការលាក់លៀមអ្វីនៅមុខមហាជននោះទេ។

លើសពីនេះ មហាជននៅតែទន្ទឹងរង់ចាំមើលថា តើគូស្នេហ៍ខុសវ័យមួយគូនេះ នឹងមានអ្វីប្លែកដើម្បីបង្ហាញមហាជន នៅលើបណ្តាញសង្គមទៀត ព្រោះថាកន្លងមកពួកគេបានធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងនឹងសកម្មភាពរបស់ពួកគេ មិនតិចដងនោះឡើយ៕

វីដេអូរ

បញ្ចេញយោបល់
Loading...