ស្ត្រីជនជាតិចិនម្នាក់បានស្លាប់និងកន្លែងភ្លាមៗ បន្ទាប់ពីឃាតករជនជាតិចិនដូចគ្នាបាញ់

0
2
Loading...

ព្រះសីហនុៈ ស្រ្តី​ជនជាតិចិនម្នាក់ មាមុខរបរ បុគ្គលិកកាស៊ី ត្រូវបានឃាតកជនជាតិចិន​ដូចគញនា​បាញ់សម្លាប់ កាលពីវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០១៩ នៅម្តុំឧតុនិយម ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បើតាមការបញ្ជាក់របស់នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ បានធ្វើសកម្មភាពបាញ់ជនរងគ្រោះឈ្មោះ Zhang Dan ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូអ៊េសវី ផ្នែកនាំភ្ញៀវ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខណៈពេលដែលជនរងគ្រោះ និងមិត្តភក្តិប្រុសឈ្មោះ Xiao LiZhi ជនជាតិចិន ដើរចេញពីក្នុងកាស៊ីណូ អ៊េសវី (កន្លែងធ្វើការ) សំដៅទៅកន្លែងហាងលក់ទំនិញមួយកន្លែងឈ្មោះ គ័រជីអ៊ិហាវ ពេលដើរដល់ចំណុចផ្លូវបត់មួយកន្លែង (ចំណុចកើតហេតុ) ជិតដល់ហាងកាហ្វេឈ្មោះ ៨៨១១ ក៏ឃើញមានរថយន្ត១គ្រឿងចតនៅទីនោះ បន្ទាប់មកស្រាប់តែមានជនជាតិ២នាក់ ភេទប្រុស ចុះមកពីលើរថយន្ត ហើយបម្រុងចាប់អូសជនរងគ្រោះ និងមិត្តប្រុសចូលក្នុងរថយន្ត តែពេលនោះជនរងគ្រោះ បានរើបម្រាស់ ក្រោយមកក៏មានការផ្ទុះអាវុធ បណ្តាលឲ្យត្រូវស្រ្តីរងគ្រោះ ត្រង់កញ្ចឹងកខាងឆ្វេង សំដៅមកគល់ដោះខាងស្តាំ ធ្វើឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ បន្ទាប់មកក្រុមជនសង្ស័យ បានជិះរថយន្តរត់គេចខ្លួនបាត់។

ចំពោះមូលហេតុនៃការបាញ់សម្លាប់ស្រ្តីរងគ្រោះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់នៅឡើយទេ ខណៈ​កំពុងធ្វើកោសល្យវិច្ច័យលើសាកសព​ និងតាមដានស្រាវជ្រាវរកមុខឃាតក៕

បញ្ចេញយោបល់
Loading...