ចាងហ្វាងកាសែត លោក​ សាន ប៊ុនធឿន ត្រូវបាន ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា ព្រមាន ដោយសារតែ..

0
60
Loading...

តាមរយៈគណនេយ្យហ្វេសបុកលោក ផែង វណ្ណៈ បានឲ្យដឹងយ៉ាងដូច្នេះថា៖ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានមានប្រសាសន៍តាមតេឡក្រាមនៅព្រឹកនេះព្រមានខ្លាំងៗទៅលេីលោក សាន ប៊ុនធឿន ចាងហ្វាងកាសែតមួយរូបដោយអោយលោក សាន ប៊ុនធឿន ធ្វើការសុំទោសលោកឧត្ដមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុជាបន្ទាន់បេីមិនដូចនេះទេលោក សាន ប៊ុនធឿន ប្រឈមមុខនឹងការចាប់ខ្លួនហេីយ។

ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា លោក សាន ប៊ុនធឿន បានចោទប្រកាន់ដោយគ្មានភស្តុតាងថា លោកឧត្ដមសេនីយ៍ ហេង ប៊ុនទី ចាប់ប្រជាជន និងអ្នកកាសែតដាក់គុកដេីម្បីផ្គាប់ចិត្តអ្នកមានលុយជាថ្នូរនឹងលុយទាំងបាច់ៗ។ ដូច្នេះបេីរកភស្តុតាងមិនបានទេលោក សាន ប៊ុនធឿន ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។

សូមបញ្ជាក់ថាកាលពីយប់មិញនេះ លោក សាន្ត ប៊ុនធឿន ចាងហ្វាងកាសែតស្នេហាជាតិ បានធ្វើការ Live ហ្វេសបុក ធ្វើការរិះគន់ទៅលើនឹងលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ពាក់ព័ន្ធរឿងការឃាត់ខ្លួនអ្នកកាសែតពីររូបកាលពីពេលកន្លងទៅ និងថែមទាំងស្នើសូមឲ្យ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា ដកមេប៉េអឹមខេត្តព្រះសីហនុចោលថែមទៀតផង ដោយលោកលើកឡើងថាធ្វើការមិនចេះច្បាប់ទំលាប់ ប៉ុន្តែវីដេអូនោះត្រូវបានលុបចោលវិញនាថ្ងៃនេះ។

ដោយឡែកកាលពីព្រឹកមិញនេះ លោក សាន្ត ប៊ុនធឿន បានធ្វើការ Live វីដេអូឡើងវិញ ដោយបានសូមកែតម្រូវ និងសូមទោសកងរាជអាវុធហត្ថជាសាធារណៈនូវកំហុសឆ្គងកាលពីយប់មិញ។

 

សាន​ ប៊ុន​ធឿន ចេញមុខសុំទោសនឹងបកស្រាយ

លោកសាន​ ប៊ុន​ធឿន ត្រូវបានលោកសៅ​ សុខា​ ព្រមាន​ចាប់​ខ្លួនស្រាប់តែសាន​ ប៊ុន​ធឿន ចេញមុខសុំទោសនឹងបកស្រាយ

Posted by Dr Fun 24H on Monday, July 22, 2019

បញ្ចេញយោបល់
Loading...