ពិធីការនីស្រស់សោភាកញ្ញា កែវ សីហា ប្រហែលនឹងត្រៀមខ្លួនចូលរោងការ ឆាប់ៗនេះ

0
18
Loading...

ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ ឃើញថាពិធីការិនីដ៏មានប្រជាប្រិយភាព កញ្ញា កែវ សីហា កាន់តែមានស្ទុះខ្លាំងនៅក្នុងការគាំទ្រ តែងតែលេចមុខនៅធ្វើជាពិធីករនៅក្នុងកម្មវិធីជាច្រើន ជាមួយនឹងដៃគូជាមួយនឹងតារារៀមច្បងដទៃជាច្រើនទៀត។

ស្របពេលដែលប្រជាប្រិយភាពកំពុងតែស្ទុះឡើង ពេលនេះក៏ស្រាប់តែលេចដំណឹងដ៏ពិសេសកាលពីពេលថ្មីៗនេះ ថានាងនឹងត្រៀមចូលរោងការក្នុងពេលឆាប់ៗនេះ ជាមួយនឹងគូដណ្តឹងរបស់ខ្លួន ដែលបានភ្ជាប់ពាក្យជាមួយគ្នាអស់ពេលជាច្រើនឆ្នាំមកហើយ។

មិនត្រឹមតែប៉ុណ្ណោះអនាគតកូនកម្លោះរបស់នាង ត្រូវបានគេដឹងថាជាដុកទ័រម្នាក់ ដែលមានរូបសម្រស់យ៉ាងស្រស់សង្ហា ដែលចាស់ទុំទាំងសងខាងបានដឹងលឺ។ លើសពីនេះទៅទៀតនាង នឹងត្រៀមចូលរោងការ នាខែសីហា ចុងឆ្នាំ២០១៩នេះហើយ។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាមានការភ្ញាក់ផ្អើល និងចូលរួមអបអរដល់នាងគ្រប់គ្នា ដែលបានរៀបការជាមួយនឹងមនុស្សដែលស្រលាញ់ក្នុងពេលឆាប់ៗនេះ៕

បញ្ចេញយោបល់
Loading...