ប្ដីហាមមិនអោយលេង ហ្គាម នឹង ហ្វេសបូក ប្រពន្ធបែរជា..

0
43
Loading...

នារី​​​វ័យក្មេង​​​ម្នាក់​​​ទើប​​​រៀបការ​​​ថ្មីៗ បាន​ដាច់​ចិត្ត​ចង​ក​សម្លាប់​ខ្លួន បន្ទាប់​ពី​​​អាក់​អន់ចិត្ត រឿង​​​ប្តី​​​ហាម ចុច​​​ទូរ​ស័ព្ទ​​​លេង​​​ហ្វេ​​​ស​​​ប៊ុ​​​ក ហ្គេម។ ហេតុការណ៍​នេះ កើត​ឡើង​កាលពី​​​វេលា​​​ម៉ោង​​១១​​និង​​១៥​​នាទី​​​ព្រឹក​​​ថ្ងៃទី​​១៧ ខែកក្កដា ឆ្នាំ​​២០១៩ ស្ថិតនៅក្នុង​​​បន្ទ​ប់​​​ជួល​​​លេខ​​១៧ ផ្លូវ​​​បេតុង ក្រុម​​១ ភូមិ​​​ព្រៃ​​​ព្រីង​​​ជើង​​១ សង្កាត់​​​ចោមចៅ​​៣ ខណ្ឌ​​​ពោធិ​​​សែន​​​ជ័យ​​​។​​​

​​​ស្ត្រី​​​ខាងលើ​​​មាន ឈ្មោះ ងឿ​​​ន សុខ​​​លីដា អាយុ​​១៩​​ឆ្នាំ មុខរបរ កម្ម​​​ការ​​​នី​​​រោងចក្រ មាន​​​ប្តី​​​ឈ្មោះ មុត សុខ​​​ណា អាយុ​​២៧ ឆ្នាំ មុខរបរ កម្មករ​​​រោងចក្រ ស្នាក់នៅ​​​បន្ទ​ប់​​​ជួល កន្លែងកើតហេតុ មាន​​​ស្រុក​កំណើត ភូមិ​​​របស់​​​ខ្ទុ​​​ម ឃុំ​​​ដំបូក​​​ខ្ពស់ ស្រុក​​​អង្គ​រ​ជ័យ ខេត្ត កំពត​​​។​​​

ស្ត្រី​​​រង​គ្រោះ​រូប​នេះ ទើបតែ​​​រៀបការ កាលពី​​​ថ្ងៃទី​​០៨ ខែមិថុនា ឆ្នាំ​​២០១៩ កន្លង​មក​​​ថ្មីៗ​​​នេះ​​​ទេ ដោយ​​​ស្នាក់​​​នៅក្នុង​​​បន្ទ​ប់​​​ជួល​​​ខាងលើ ២​​គ្រួសារ​​​ជុំគ្នា ហើយ​​​មុន​​​កើតហេតុ កាលពី​​​យ​ប់​​​ថ្ងៃទី​​១៦ ខែកក្កដា ឆ្នាំ​​២០១៩ យ​ប់​​​ជ្រៅ​​​ទៅហើយ ស្ត្រី​​​រង​គ្រោះ នៅ​​​ដេក​​​ចុច​​​លេង​​​ទូរ​ស័ព្ទ លេង​​​ហ្គេម ហ្វេ​​​ស​​​ប៊ុ​​​ក ហើយ​​​ត្រូវបាន​​​ប្តី​​​ហាម​​​ហើយ​​​ហាម​​​ទៀត ប្រពន្ធ​​​មិន​​​ស្តាប់ គិតតែ​​​ពី​​​ចុចៗ ក៏​​​តឹង​​​មាត់​​​ដាក់គ្នា​​​មួយ​​​ប្រ៉ា​​​វ ហើយ​​​ចូលដេក​​​រៀងខ្លួន។

លុះ​​​មកដល់​​​ព្រឹក​​​ថ្ងៃទី​​១៧​​នេះ ជន​រង​គ្រោះ​​​មិន​​​ទៅធ្វើ​​​ការងារ​​​ទេ ដោយ​​​ប្រាប់​​​បង​ប្អូន ប្តី ថា​​​ចង់ទៅ​​​ស្រុក ហើយ​​​ប្តី បង​ប្អូន​​​ក៏​​​នាំគ្នា​​​ចេញទៅ​​​ធ្វើការ​​​អស់​​​ទៅ លុះដល់​​​វេលា​​​ម៉ោង​​១១​​និង​​១៥​​នាទី ក្រុមគ្រួសារ បង​ប្អូន ប្តី ដើរ​​​មកដល់​​​បន្ទ​ប់​​​ជួល រុញ​​​ទ្វារ​​​ចូល ឃើញ​នាង​ចង​ក​សម្លាប់​ខ្លួន ទើប​ឆោ​ឡោ។

បើ​តាម​ប្រភព​មួយ​បញ្ជាក់​ថា ២​​នាក់​​​ប្តី​​​ប្រពន្ធ​​​ខាងលើ សា​​​ម៉ី​​​ខ្លួន ខាង​​​ស្រី​​​មិន​​​ពេញចិត្ត រៀបការ​​​ជាមួយ ប្តី​​​ឈ្មោះ មុត សុខ​​​ណា ទេ តែដោយសារ​​​ឪពុកម្តាយ​​​ប​ង្ខំ ទើប​​​រៀបការ​​​បំពេញ​មុខ​​​ម្តាយ​​​ទៅ ហើយ​​​ការ​រស់នៅ រវាង​​​ប្តី​​​ប្រពន្ធ ភាគី​​​ប្រពន្ធ​​​ក្និ​​​ក្ន​ក់​​​ច្រើន មិន​​​ត​ម្រូ​វ​​​ចិត្ត​​​ប្តី​​​ឡើយ ក្រោយពី​​​អន់ចិត្ត រឿង​​​ហាម​​​ចុច​​​ទូរ​ស័ព្ទ រហូតដល់ សម្រេច​​​បញ្ចប់ជីវិត​​​បែប​នេះ៕

បញ្ចេញយោបល់
Loading...