ម្ចាស់អាជីវកម្មចិញ្ចឹមក្រពើ រអ៊ូថា ក្រពើកាន់តែធ្លាក់ចុះរហូតសូម្បីតែមាន់ក៏ថ្លៃជាងក្រពើដែរ

0
0
Loading...

កាលពីថ្ងៃម្សិលមិញ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ah Phyrady បានបង្ហោះសារ អំពីអាជីវកម្មរបស់ខ្លួ​ន ដែលមិនមានការរីកចម្រើន តែបែរជាកាន់តែធ្លាក់ទៅវិញ។ ម្ចាស់គណនីហ្វេសប៊ុក​ ក៏បានរៀបរាប់ពីទុក្ខលំបាករបស់ខ្លួនពីការចិញ្ចឹមក្រពើ ដោយធ្លាក់ថ្លៃរកអ្វីប្រៀបផ្ទឹមមិនបាន។

ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា “ពន្ធអាជីវកម្មគ្មានបន្ធូរបន្ថយមានឡើងថ្លៃ ចំនែកឯចំណីឡើងថ្លៃមិនចុះ តែតំលៃក្រពើវិញថោកជាងមាន់សម្ល តើរស់យ៉ាងណា? ពី១ឆ្នាំទៅ១ឆ្នាំគ្មានអ្វីប្រសើរឡើងសោះ មានតែធ្លាក់ចុះ ឆ្នាំនេះចុះថោកមិនធម្មតាគឺថោកជាងមាន់ទៅទៀត។ មាន់១គឺឡូ២២០០០៛ចំនែកឯក្រពើ១គឺឡូ២០០០០៛ទេ តំលៃកូនទើបនឹងកើត១តែ៥$ទេ មាន់ចិញ្ចឹក៣ទៅ៤ខែចាប់លក់បានហើយតែក្រពើវិញ២ រឺ៣ឆ្នាំឡើងទើបត្រូវខ្នាត ខ្ញុំចង់សួរថាតំលៃនឹងសមនឹងកំលាំពលកម្មនឹងការយកជីវិតទៅប្រថុយប្រថានជាមួយអាជីវកម្មដ៏គ្រោះថ្នាក់នេះទេ?

គេថាយើងខ្ចិលមិនចេះធ្វើអ្វីទើបយើងក្រ តែមិនពិតទេ យើងឧស្សាហ៍តែមកពីធ្វើបានផលហើយអត់ទីផ្សារ តំលៃថោកលក់មិនចេញទើបយើងក្រងើបមិនរួច។
ហត់អស់អារម្មណ៍នឹងបន្ដអាជីវកម្មនេះហើយ តែមិនអាចឈប់បានព្រោះមេក្រពើតំលៃវាថោកហួសពីការស្មាន?(river calling)”។

បញ្ចេញយោបល់
Loading...