តិរច្ឆានមែន ផឹកសុីជាមួយឪពុកដល់ស្រវឹង ទាស់ពាក្យសម្ដី វាយនឹងកាប់..

0
54
Loading...

បុរស​វ័យ​កណ្តាល​ម្នាក់ បាន​ដាច់ខ្យល់​ស្លាប់​នៅនឹងកន្លែង បន្ទាប់ពី​ត្រូវ​កូន​ប្រុស​បង្កើត​វាយ​ជាច្រើន​ដំបង និង​កាប់​ជាច្រើន​កាំបិត ក្រោយពេល​អ្នក​ទាំងពីរ​​ស្រវឹងស្រា ហើយ​ទាស់សម្តី​គ្នា កាលពី​រសៀល ម៉ោង​៣៖៣០​នាទី ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

​យោងតាម​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ឃាតកម្ម​នេះ បង្កឡើង​ដោយ​ជន​ស​ង្ស័​យ ឈ្មោះ អឿន ប៉ាក់ ភេទ​ប្រុស អាយុ​២៨​ឆាំ្ន​។ ជន​រង​គ្រោះ​ឈ្មោះ ឃិន ប៉ិច អាយុ​៥១​ឆាំ្ន ហើយ​អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​ស​ណា្ដ​ន់ ខេត្ត​កំពង់ធំ​។​ ​សមត្ថកិច្ច បាន​បញ្ជាក់​បន្ថែមថា មូលហេតុ​នៃ​អំពើ​ឃាតក​ម្មនេះ បណ្តាល​មកពី​ការ​ផឹកស្រា​ស្រវឹង​ទាំងពីរ​នាក់​៕​

បញ្ចេញយោបល់
Loading...