Apinnya ចូលរោងការហើយ កាលពីព្រឹកថ្ងៃទី១៤​ កន្លងទៅនេះ

0
2
Loading...

ថៃ៖ តារាសម្តែងស្រីស្ទាយ៍លេងខ្លួនប្លែកនាងApinnya ដែលប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីចុងឆ្នាំ២០១៨កន្លងមក តារាស្រីសម្បូរស្នាមសាក់រូបនេះបានភ្ជាប់ពាក្យជាមួយគូស្នេហ៍សំណព្វចិត្តលោក Nantawut ហើយបានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះដំណឹងនេះ។

ក្រោយពីបានភ្ជាប់ពាក្យជាមួយគ្នារួចមក Apinnyaនិងគូដណ្តឹងបានត្រៀមគម្រោងជាច្រើន សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរ។ ដោយកាលពីពេលថ្មីៗនេះ គូស្នេហ៍មួយគូនេះបានបង្ហាញរូបPre-wedding ដ៏ផ្អែមល្ហែម ធ្វើឲ្យអ្នកគាំទ្រលួចច្រណែនមិនតិច។

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី០៤ ខែកក្កដានេះ Apinnyaនិងគូដណ្តឹងបានដឹកដៃគ្នាចូលរោងជ័យ ក្រោមបរិយកាសដែលពោរពេញទៅដោយសេចក្តីសុខ។ ទៀតសោតពិធីរៀបការរបស់ពួកគេបានធ្វើប្រារព្ធធ្វើឡើងសាមញ្ញៗ ស្ងាត់ៗ ដោយមានតែសាច់ញាតិរបស់គ្រួសារទាំងសងខាងចូលរួមតែប៉ុណ្ណោះ។

ទោះបីជាមិនសូវមានភាពអធិកអធម ល្បីល្បាញដូចពិធីមង្គលការរបស់តារាដទៃក៏ពិតមែន ប៉ុន្តែនៅតែមានអ្នកគាំទ្រជាច្រើនជូនពរគូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ ឲ្យជីវិតគ្រួសារមានតែសេចក្តីសុខ និងស្រលាញ់គ្នាបែបនេះរហូតទៅ៕

បញ្ចេញយោបល់
Loading...