រូបមួយសន្លឹករបស់ វណ្ណា វត្តី ពិតជា…

0
22
Loading...

ថ្មីៗនេះ បាន​លេច​ចេញ​រូប​ភាព តារា​សម្ដែង វណ្ណា វត្តី ស្លៀក​ឈុត​រ៉ូប​ពណ៌​មាស​មួយ​សន្លឹក ដែល​បាន​បង្ហាញ​ឲ្យ​ប្រិយមិត្ត​របស់​នាង​បាន​ឃើញ​ពី​ដើម​ទ្រូង​មូល​ក្បំ​របស់​នាង ខណៈ​រូបភាព​នេះ បាន​ធ្វើ​ឲ្យ​មិត្ត​រួម​អាជីព​របស់​នាង ក៏​ទប់​មាត់​មិន​បាន​ដែរ។
ចំពោះរូបភាពនេះ មាន​ការ​សរសើរ និង​មិន​មាន​ការ​រិះគន់​នោះ​ទេ។ សំខាន់​ជាង​នេះ មិត្ត​រួម​អាជីព​របស់​នាង ដែល​ជា​តារា​ស្រី​ដែរ គឺ​កញ្ញា ញឹម ចាន់​ថន បាន​លាន់​មាន៖ “ខប់​ៗ​ណាស់​អូន”។ ប្រិយមិត្ត​ផ្សេង​ទៀត ក៏​ចូល​មក​ខាំ​មិន​ជា Emoji រូប​បេះដូង​បង្ហាញ​ពី​ការ​ពេញ​ចិត្ត​ផង​ដែរ។ ជុំវិញ​បញ្ហា​នេះ សាមី​ខ្លួន​បាន អះអាង​ថា នាង​មុន​នឹង​សម្រេច​ស្លៀក​ពាក់​អ្វី​មួយ គឺ​នាង​រមែង​សួរ​យោបល់​អ្នក​នៅ​ជិត​ខ្លួន ប្រសិន​បើ​គេ​ថា​លើស​លួស​នាង​មិន​ស្លៀក​ទេ ព្រោះ​នាង​ចង់​ធ្វើ​អ្វី​ដែល​ខ្លួន​អាច និង​អ្នក​ជុំ​វិញ​ខ្លួន​អាច​ទទួល​យក​បាន។

នេះ​ជា​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​តារា​ស្រី​មក​ពី​ខេត្ត​បាត់ដំបង បញ្ចេញ​ឈុត​ចំហ​ដើម​ទ្រូង ធ្វើ​ឲ្យ​ប្រិយមិត្ត​អ្នក​គាំទ្រ​ជ្រួល​ជ្រើម។ បែប​នេះ មិន​មាន​ន័យ​ថា វត្តី ជា​តារា​សិចស៊ី និង​ចូល​ចិត្ត​តែ​ភាព​សិចស៊ី​នោះ​ទេ។ ជា​ថ្មី​ម្ដង​ទៀត តារា​ស្រី​វ័យ ២៧ ឆ្នាំ បាន​អះអាង​ថា នាង​ចូល​ចិត្ត​សិល្បៈ​គ្រប់​ទម្រង់ ទាំង​សិចស៊ី សុភាព និង​សូម្បី​បុរាណ។ ដោយ​ឡែក​ភាព​សិចស៊ី​តាម​រយៈ​ការ​ស្លៀកពាក់​បញ្ចេញ​គល់​សុដន់ ដែល​ប្រិយមិត្ត​ឧស្សាហ៍​ឃើញ​នោះ ក៏​មិន​មែន​អ្វី​ដែល​នាង​មាន​ចំណូល​ចិត្ត​ជាង​នោះ​ដែរ។

“និយាយ​ទៅ ខ្ញុំ​ចូល​ចិត្ត​គ្រប់​ទម្រង់​សិល្បៈ…មិន​ថា​បុរាណ សម័យ និង​សិច​ស៊ី ប៉ុន្តែ​ភាព​សិច​ស៊ី​នេះ ភាគ​ច្រើន​ជាង​ការ​សម្ដែង​ក្នុង​រឿង ឬ​ស្ប៉ត​ពាណិជ្ជកម្ម ឬ​ទៅ​កម្មវិធី​ទេ​បង។ ដោយ​ឡែក​នៅ​ខាង​ក្រៅ គឺ​ខ្ញុំ​ស្លៀក​ធម្មតា​ៗ​ដែរ​ទេ ជា​រួម​គឺ​តាម​កាលៈទេសៈ!” វត្តី ថ្លែង។

បើ​ទោះ​សាមី​ខ្លួន​អះអាង​ថា នាង​ចូល​ចិត្ត​សិល្បៈ​គ្រប់​ទម្រង់ និង​និយម​តែង​ខ្លួន​តាម​កាលៈទេសៈ ប៉ុន្តែ​នាង​ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា នាង​កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍ ក្រោយ​ពេល​លេច​រូបភាព​បង្ហាញ​ដើម​ទ្រូង​នៅ​លើ​បណ្ដាញ​សង្គម ដោយ​ក្នុង​នោះ គេ​ឃើញ​មាន​កម្មវិធី​ទូរទស្សន៍​មួយ​ចំនួន​បាន​អញ្ជើញ​នាង​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​របស់​គេ​បន្ត​បន្ទាប់។
វណ្ណា វត្តី មាន​វ័យ ២៧​ឆ្នាំ នាង​បាន​ប្រឡូក​សិល្បៈ​ជិត​ ១០​ឆ្នាំ​មក​ហើយ ដោយ​សារ​នាង​ស្រឡាញ់។ បច្ចុប្បន្ន​នាង គឺ​ជា​តារា​សម្ដែង និង​ម៉ូដែល។ ស្នាដៃ​របស់​នាង​ក្នុង​រង្វង់​ជិត​១០​ឆ្នាំ​នេះ​មាន​៖ រឿង​ទី​១​របស់​នាង​គឺ​រឿង “ជើង​មេឃ​សម្បថ” បន្ត​មក​ទៀត​មាន “នាវា​ជីវិត” “ទូក​បាត់​ច្រវា” “សង្សារ​ខ្ញុំ​អាប” និង​រឿង “ល្មម​ហើយ​លោក​ប្ដី” ជា​ដើម។ ក្រៅ​ពី​ស្នាដៃ​ពី​អតីតកាល​ទាំង​ប៉ុន្មាន វត្តី ទើប​នឹង​រំលេច​ស្នាដៃ​ចុង​ក្រោយ​មួយ គឺ​រឿង “កូន​ពស់​កេងកង” របស់​អ្នក​និពន្ធ ហ្វៃ សំអាង និង​អ្នក​ស្រី ប៉ុល ពិសី ដែល​បាន និង​កំពុង​ចាក់​នៅ​កញ្ចក់​ទូរទស្សន៍​ហង្សមាស៕

បញ្ចេញយោបល់
Loading...