ឃាតករ​ដៃឆៅ ដែលជាចៅស្រីបង្កើត ត្រូវបានឃាត់ខ្លួន

0
30
Loading...

បើ​តាម​មន្ត្រីជាន់ខ្ពស់​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​បាន​ប្រាប់​ថា ឃាតករ​ដៃ​ឆៅ​ជា​ចៅ​បង្កើត​មាន​ជំងឺសរសៃប្រសាទ​កាប់សម្លាប់​ជីដូន​ខ្លួនឯង​ខណៈ​ពេល​ជីដូន​កំពុង​បោស​សំរាម​ស្លាប់​យ៉ាង​អាណោចអាធម៌​នោះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អាវុធហត្ថ​ខេត្តកំពង់ធំ ចាប់​បាន​ហើយ​នៅ​យប់​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៩​។

ឃាតករ​ដែល​ជា​ចៅស្រី​នោះ​ឈ្មោះ ហ៊ី​ម សុខ​មាន ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​គ្មាន (​សរសៃប្រសាទ​) ត្រូវជា​ចៅ​បង្កើត​របស់​ជន​រង​គ្រោះ​មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ឡា​ច ឡាវ ភេទ​ស្រី អាយុ​៨១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល ។

គួរ​រំលឹក​ដែរ​ថា ចៅស្រី​ម្នាក់​ដោយសារ​មាន​ជំងឺសរសៃប្រសាទ​បាន​លើកដៃ​កាប់​ជីដូន​ខ្លួនឯង​ដែល​កំពុង​បោស​សំរាម​នៅ​ខាង​មុខ​ផ្ទះ​ស្លាប់​យ៉ាង​អាណោចអាធ័ម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​៥​ល្ងាច ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​របស់​ជន​រង​គ្រោះ ស្ថិត​នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល ។

តាម​សាក្សី​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​កំពុង​តែ​បោស​សំរាម​នៅ​ខាង​មុខ​ផ្ទះ ភ្លាម​ៗ​នោះ​ស្រាប់តែ​ជនសង្ស័យ​ដើរ​សំដៅ​មក​ជន​រង​គ្រោះ ហើយ​បាន​ទាញ​កាំបិត​ពី​ថង់​ខ្មៅ​នៅ​នឹង​ដៃ កាន់​មក​កាប់​ទៅ​លើ​ជន​រង​គ្រោះ​រហូត​ដល់​ស្លាប់​តែ​ម្ដង ។ ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​បាន​បោះ​កាំបិត​ចោល រួច​គេចខ្លួន​បាត់​តែ​ម្ដង​។ ពាក់ព័ន្ធ​ករណី​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត ចាត់ការ​តាម​នីតិវិធី​។

បញ្ចេញយោបល់
Loading...