ពិតជាពិរោះ ជាមួយតារាចម្រៀងវ័យក្មេងតូចច្រលឹង ឆេង ប្រសិទ្ធ ច្រៀងបទ «Boy With Luv»

0
6
Loading...

តារាវ័យក្មេងអតីតបេក្ខភាពThe Voice Kids ប្អូនប្រុសឆេង ប្រសិទ្ធ បច្ចុប្បន្នកាន់តែមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រ ក្រោយបានលេចមុខលើកញ្ចក់ទូរទស្សន៍ និងកម្មវិធីតូចធំជាច្រើន។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាវ័យក្មេងរូបសង្ហា បានធ្វើការបញ្ចេញនូវបទចម្រៀងCover មួយបទ ដែលទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រជាច្រើន ជាមួយនឹងការសរសើរ ស៊ែរព្រោងព្រាតពេញបណ្តាញសង្គមហ្វេសប៊ុក។

ដោយក្នុងនោះប្អូនប្រុសបានធ្វើការច្រៀង Coverបទ«Boy With Luv» ដែលជាបទរបស់ក្រុមតារាប្រុសកូរ៉េរូបសង្ហា BTS ដែលប្អូនប្រុសបានធ្វើការច្រៀងជាភាសាអង់គ្លេស បានយ៉ាងល្អ និងពីរោះគួរឲ្យសរសើរតែម្តង មិនត្រឹមតែប៉ុណ្ណោះស្តាប់ទៅពិតជាប្លែកគួរឲ្យចាប់អារម្មណ៍តែម្តង។

ទន្ទឹមនឹងសមត្ថភាព ការច្រៀងនៅក្នុងបទនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង ដែលត្រឹមរយៈពេលដ៏ខ្លី មានអ្នកចូលទស្សនារាប់ម៉ឺននាក់ ជាមួយនឹងការស៊ែរភ្ជាប់ជាមួយពាក្យពេចន៍សរសើរគ្រប់គ្នាតែម្តង៕

 

BTS (Boy With Luv) English covered by Chheng Praseth បទ៖ Boy With Luv ច្រៀងដោយ៖ ឆេង ប្រសិទ្ធ – Dance cover will coming soon..

BTS (Boy With Luv)English covered by Chheng Prasethបទ៖ Boy With Luvច្រៀងដោយ៖ ឆេង ប្រសិទ្ធ- Dance cover will coming soon..Youtube: https://www.youtube.com/watch?v=UEGhuJ3DmoI

Posted by Chheng Praseth – ប្រសិទ្ធ on Saturday, June 29, 2019

បញ្ចេញយោបល់
Loading...