ពិតជាល្អមែន! ចាប់ពីពេលនេះទៅ ស្ត្រីមានផ្ទៃពោះទៅ​ពិនិត្យ​សុខភាពមិនអស់លុយទេ

0
9
Loading...

បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ខៀវ កញ្ញារីទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​បញ្ជាក់​ថា ពី​មុន​ ស្ត្រី​ពេល​មាន​ផ្ទៃ​ពោះ​ ទៅ​ពិនិត្យ​ពេទ្យ​អស់​លុយ​ ចាប់​ពី​ពេល​នេះ ទៅ​ពិនិត្យ​ពេទ្យ​បាន​លុយ​ថែម​ទៀត។ នេះ​តើ​ឯកឧត្តម​ស្រង់​សម្ដី​ពី​សម្ដេច​តេជោ ហ៊ុន សែន។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ​១៤​ រោច ខែជេស្ឋ​ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ​ត្រូវ​នឹង​ថ្ងៃ​ទី​១​ ខែ​កក្កដា ​ឆ្នាំ​២០១៩​ សម្តេច​អគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្ទេរការ​គ្រប់គ្រង ​សាលាកុមារ​ ពិការ​ភ្នែក​ និងគ ​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មីទៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​អប់រំ​ ស្ថិត​នៅ​ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុង​ឱកាស​នោះ ​បើ​តាម​ការ​បង្ហោះ​របស់​ឯកឧត្តម ​ខៀវ កញ្ញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មានបាន​ឲ្យ​ដឹង​ថា៖ “ពី​មុន​ ស្ត្រី​យើង​ពេល​មាន​ផ្ទៃ​ពោះ​ ទៅ​ពិនិត្យ​ពេទ្យ​ដោយ​អស់​លុយ​ ចាប់​ពី​ពេល​នេះទៅ​ ពេល​ទៅ​ពិនិត្យ​ពេទ្យ​បាន​លុយ​ថែម​ទៀត​។ ហើយ​ត្រូវ​ទៅ​ពិនិត្យ​ ៤​ ដង​។ យើង​ធ្វើ​នេះ​ដើម្បី​បន្ថយ​អត្រា​កុមារ​ដែល​កើត​មក​មានកាយសម្បទា​ ឬ​ សតិបញ្ញា​ មិន​គ្រប់គ្រាន់​”។ ដោយនេះ​គឺជា​ប្រសាសន៍​របស់​សម្តេច​តេជោក្នុង​ឱកាស​ធ្វើ​អធិបតី​ក្នុង​ការ​ផ្ទេរ​សាលា​កុមារ​ គថ្លង់​ ទៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​អប់រំ​។

គួរ​បញ្ជាក់​ថាការពិនិត្យ​ផ្ទៃពោះចំនួន៤ដង​នឹងទទួល​បានថវិកានេះ​គឺមានគ្រប់មន្ទីរពេទ្យ​ដែល​បាន​ចុះកិច្ច​ព្រមព្រៀង​ជាមួយ បេឡាជាតិ​របប​សន្តិ​សុខសង្គម(ប.ស.ស) ផ្នែក​ថែទាំ​សុខភាព​ ទូទាំង​ប្រទេស៕​

បញ្ចេញយោបល់
Loading...