ដើម្បីលើកស្ទួយវិស័យសិល្បៈបុរាណខ្មែរ! ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ នាំមកជូននូវការសម្តែងសិល្បៈ «ល្ខោនស្បែកតូច»

0
3
Loading...

ដើម្បីថែរក្សា និងផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់សកលលោក ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ សូមនាំមកជូននូវការសម្តែងសិល្បៈ «ល្ខោនស្បែកតូច» នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៩ នេះចាប់ពីម៉ោង ៥:៣០ ល្ងាចតទៅ។ សូមអញ្ជើញសាធារណៈជនចូលរួមទស្សនាដោយសេរីនៅមហោស្រពផ្សារទេសចរណ៍ The Bazaar ជាន់ទី៤ នៃផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍។

តោះ! តោះ! ចៅៗ ទាំងអស់គ្នាមកមើលលោកតាទម្លាយប្រាប់អត្ថន័យរបស់ល្ខោនស្បែកតូចបន្តិចសិនមើល…។

សូមកុំភ្លេចថា ការអភិវឌ្ឍន៍ត្រូវដើរទន្ទឹមនឹងការអភិរក្ស ដោយគេមិនអាចបំភ្លេចចោលជ្រុងមួយណាបានទេ ទាមទារឲ្យកូនខ្មែរទាំងអស់ចូលរួមថែរក្សា និងលើកតម្កើងសិល្បៈវប្បធម៌បុរាណរបស់យើង។ រួមគ្នាថែរក្សា និងលើកតម្កើងសិល្បៈវប្បធម៌ដ៏ចំណាស់មួយនេះ ដោយចែករំលែកព័ត៌មាននេះទៅកាន់គ្រួសារ មិត្តភត្តិរបស់អ្នក និងមនុស្សគ្រប់គ្នាបានដឹង។ ការសម្តែងនេះមិនមានគិតថ្លៃអ្វីទេ សូមកូនខ្មែរគ្រប់រូបអញ្ជើញមកទស្សនាឲ្យបានច្រើនកុះករ!

បញ្ចេញយោបល់
Loading...