ជនរងគ្រោះដែលត្រូវគេដុ​ត ជាមួយម៉ូតូក្នុងចំការកៅស៊ូនៅក្រចេះពេលនេះស្គាល់អត្តសញ្ញាណហើយ

0
8
Loading...

ក្រចេះ ៖ ថ្ងៃទី២៦ មិថុនា នេះមហាជនបានភ្ញាក់ផ្អើលជាខ្លាំង ខណៈមានការប្រទះសាកសពសង្ស័យឃាតកដុតឆេះខ្លោចមើលលែងយល់ក្នុងភ្នក់ភ្លើងក្បែរម៉ូតូមួយគ្រឿងក្នុងឡូតិ៍ចម្ការកៅស៊ូក្រុមហ៊ុនស្នួល ភូមិដូនប៉ុក ឃុំសែ្រចារ ស្រុកស្នួល ហើយមកទល់ពេលនេះអត្តសញ្ញាណជនរងគ្រោះត្រូវបានស្គាល់ហើយគឺមានឈ្មោះ ខុម សិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ។បើយោងតាមសម្តីជីដូនរបស់សព បានឆ្លើយបំភ្លឺថា មុនពេលកើតហេតុវេលាម៉ោងប្រហែល ១០និង០០នាទីព្រឹក ជនរងគ្រោះបានសុំលុយចំនួន

២០០០រៀលដើម្បីទៅកាប់អុស បន្ទាប់មកក៏ជិះម៉ូតូម៉ាក សង់ការ៉េ ពណ៌ក្រហម និងកាន់កាំបិតផ្គាក់ ស្រាប់តែដល់ម៉ោង ១២និង០០នាទី មានកម្មករជៀរជ័រកៅស៊ូ ប្រទះឃើញមានសាកសព មិនស្គាល់អត្តសញ្ញាណ ឆេះស្លាប់ នៅក្បែរម៉ូតូឆេះខ្លោចមើលមិនស្គាល់ រួចរាយការណ៍ជូនសមត្ថកិច្ចភ្លាម ទទួលបានដំណឹងនេះហើយ កម្លាំងសមត្ថកិច្ចបានចុះទៅដល់ កន្លែងកើតហេតុ ធ្វើការហ៊ុមព័ទ្ធ និងស្រាវជ្រាវរកសាច់ញាតិអត្តសញ្ញាណសពតែម្តង។

បញ្ចេញយោបល់
Loading...