វេជ្ជបណ្ឌិតល្មោភកាម​​​​ម្នាក់ ចាប់រំលោភអ្នកគ្រូពេទ្យ​ក្រមុំ

0
19
Loading...

តាម​ព័ត៌មាន​ចុង​ក្រោយ​បាន​ឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត​ម្នាក់​នៅ​ម​ន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង ដែល​តាម​ចាប់​រំលោភ​គ្រូពេទ្យ​ក្រ​មុំ នៅក្នុង​ម​ន្ទីរ​ពេទ្យ​មិន​បានសម្រេច ត្រូវ​តុលាការខេត្ត​នេះ​ឃុំខ្លួន​ហើយ នៅ​ល្ងាច​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩​។ ​

​វេជ្ជបណ្ឌិត​ម្នាក់​នេះ មាន​ឈ្មោះ ហេង សេង​ហ៊រ ជា​គ្រូពេទ្យ​ផ្នែក​ពិ​គ្រោះ​ជំងឺ​ដំ​បូ​ង នៅ​ម​ន្ទីរ​ពេទ្យ​បង្អែក ខេត្ត​កំពង់ឆ្នាំង ដែល​ត្រូវ​ន​គ​របាល​តាម​ចាប់ខ្លួន ក្រោយ​រង​ការ​ចោទថា បាន​ប៉ង​ចាប់​រំលោភ​អ្នក​គ្រូពេទ្យ​ម្នាក់ នៅក្នុង​បន្ទ​ប់​ទឹក កាលពី​យ​ប់​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩​។ បើ​តាម​លោកស្នងការ នៅពេល​នេះ​ជនសង្ស័​យ​ស្ថិតក្រោម​ការសួរនាំ​នៅឡើយ ពី​សំណាក់​ក្រុម​សមត្ថកិច្ច​ជំ​នា​ញ​របស់លោក មុន​បញ្ជូន​ទៅកាន់​តុលាការ​។​

​គួរ​បញ្ជាក់​ថា នៅ​យ​ប់​កើតហេតុ នារីរ​ង​គ្រោះ បាន​ដើរ​ចូលក្នុង​បន្ទ​ប់​ទឹក ស្រាប់តែ​ត្រូវ​លោក​វេជ្ជបណ្ឌិត​ចូល​ទៅតាម​ក្រោយ ហើយ​ចាប់​ឱប​នាង​ពីក្រោយ ប៉ុនប៉ង​រំលោភ ប៉ុន្តែ​នាង​រង​គ្រោះ​រើបម្រះ​រួច ហើយ​រត់ចេញ​មក​ក្រៅ សំដៅទៅ​គ្រែ​ដេក​របស់​នាង​នៅក្នុង​ម​ន្ទីរ​ពេទ្យ​។

ប៉ុន្តែ​វេជ្ជបណ្ឌិត​រូប​នោះ បន្ត​ដេញតាម​នាង​រហូត​ទៅដល់​បន្ទ​ប់​គេង​ទៀត ដោយ​ចាប់​នាង អង្អែល​ភ្លៅ ធ្វើ​ឲ្យ​នាង​ភ័យ ហើយ​រត់​ចេញពី​បន្ទ​ប់​ដេក​ទៅ​ដេក​ជាមួយ​មិត្ត​ភ​ក្កិ​របស់​នាង ដែល​ជា​គ្រូពេទ្យ​ដូចគ្នា​៕​

បញ្ចេញយោបល់
Loading...