នៅពេលនេះ នាយ តាក់ស៊ី បានបួសជាព្រះសង្ឃជាផ្លូវការហើយ

0
3
Loading...

ប្រិយមិត្តប្រាកដជា បានជ្រាបរួចមកហើយ ពីស្ថានភាពជីវិតរបស់តារាកំប្លែងនាយ តាក់ស៊ី ដែលបានឈឺជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃជាយូរមកហើយ។

ដោយឡែក កាលពីពេលកន្លងមក នាយ តាក់ស៊ី ក៏ធ្លាប់បានប្រកាសជាសាធារណៈថា ខ្លួននឹងលាឈប់ពីវិស័យសិល្បៈ ហើយនឹងសម្រេចចិត្ត ទៅសុំសីលនៅលើភ្នំគូលែនទៅវិញ។

ប៉ុន្តែមិនថាយ៉ាងណា ស្រាប់តែកាលពីប៉ុន្មានម៉ោងមុននេះ តាមរយៈគណនីហ្វេសប៊ុករបស់នាង ភីម ដែលជាភរិយានាយ តាក់ស៊ី បានបង្កការភ្ញាក់ផ្អើលមួយ ក្រោយពីបានបង្ហោះរូបភាពរបស់នាយ ដោយបានគ្រងក្នុងសម្លៀកបំពាក់ជាព្រះសង្ឃ។

ក្នុងនោះដែរ នាង ភីម បានបញ្ជាក់ថា នេះជាពិធីបំបួសរបស់នាយ តាក់ស៊ី នៅក្នុងវត្តដងទង់ ខេត្តកំពង់ស្ពឺ។

គួរបញ្ជាក់ផងដែរថា ក្នុងពិធីបំបួសនាយ តាក់ស៊ី ក៏មានការចូលរួមពីសំណាក់សាច់ញាតិ និងមិត្តៗរួមអាជីពយ៉ាងច្រើនកុះករផងដែរ។

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យហ្វេនៗរបស់នាយ តាក់ស៊ី មានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ដែលលែងបានឃើញវត្តមានរបស់លោកនៅលើកញ្ចក់ទូរទស្សន៍ ក៏ដូចជា ការសម្ដែងកំប្លែងទៀតនោះឡើយ។ ខណៈក៏មានមហាជនខ្លះ បានបញ្ចេញមតិ គាំទ្រយ៉ាងខ្លាំង ដែលរូបលោកជ្រើសរើសមកបម្រើក្នុងវិស័យសាសនាបែបនេះ៕

បញ្ចេញយោបល់
Loading...