មន្ទីរពេទ្យមួយចំនួននៅថៃ ដែលប្រជាជនខ្មែរអ្នកមានចំណូលមធ្យមអាចព្យាបាលជំងឺបាន

0
15
Loading...

មន្ទីរពេទ្យឯកជនដែលមានតំលៃអាចទទួលយកបាន ហើយមន្ទីរពេទ្យទាំងនេះសុទ្ធតែមានសេវាកម្មបកប្រែពិសេសសំរាប់ប្រជាជនខ្មែរយើងទាំងអស់ ហើយក៏សូមធ្វើការណែនាំអោយស្គាល់មន្ទីរពេទ្យរដ្ឋរបស់ថៃដែលល្បីខាងវេជ្ជសាស្រ្តផងដែរ៖
១. មន្ទីរពេទ្យប្រារ៉ាមកៅ (Praram9 Hospital)

មន្ទីរពេទ្យនេះមានទីតាំងនៅតំបន់ប្រារាមកៅ មិនឆ្ងាយពីប្រាទូណាមប៉ុន្មានទេ អ្នកក៏អាចជិះរថភ្លើងក្រោមដីMRT ទៅឈប់នៅស្ថានីយ៍ប្រារាមកៅ ឬ ផេជ្ជបុរ៉ីក៏បាន រួចជិះតាក់ស៊ីឬម៉ូតូឌុបបន្ត ​។ មន្ទីរពេទ្យនេះទទួលបានរង្វាន់វេជ្ជសាស្រ្តមាត្រដ្ឋាន JCI លំដាប់ពិភពលោក ។ អ្នកអាចសាកសួរព័ត៌មានបានតាមទូរស័ព្ទលេខ 02 202 9999 ។

២. មន្ទីរពេទ្យសាមីតធីវេជ្ជ (Samitivej Hospital)

ជាមន្ទីរពេទ្យមួយដែលប្រជាជនខ្មែរយើងនិយមទៅផងដែរ​ ហើយក៏មានភាពល្បីល្បាញខាងព្យាបាលជំងឺផងដែរ​។ ទីតាំងមន្ទីរពេទ្យនេះស្ថិតនៅលើម្តុំ ខ្លងតាន់នឿ សង្កាត់វ៉ាត់តាណា លេខទូរស័ព្ទទំនាក់ទំនង 02 022 2222 ។

៣. មន្ទីរពេទ្យពីយ៉ាវេជ្ជ (Piyavate Hospital)

មន្ទីរពេទ្យនេះមានទីតាំងមិនឆ្ងាយពីមន្ទីរពេទ្យប្រារ៉ាមកៅ និង មន្ទីរពេទ្យបាងកកប៉ុន្មានទេ​ ហើយក៏ជាជំរើសដ៏គួរអោយទុកចិត្តមួយទៀតដែរ​ក្នុងការព្យាបាលជំងឺ ។ ​ទីតាំងមន្ទីរពេទ្យនេះស្ថិតនៅម្តុំបាងកាពិ សង្កាត់ហួយខ្វាង លេខទូរស័ព្ទទំនាក់ទំនង 02 129 5555 ។

៤. មន្ទីរពេទ្យប៉ៅឡូ (Paolo Hospital)

មន្ទីរពេទ្យនេះជាបងប្អូនត្រកូលតែមួយជាមួយមន្ទីរពេទ្យផាយ៉ាថៃ ហើយមានទីតាំងឆ្ងាយពីមន្ទីរពេទ្យផាយ៉ាថៃ២តែបន្តិចប៉ុណ្ណោះ គឺនៅម្តុំស្ថានីយ៍រថភ្លើងលើអាកាស BTS សាផានខ្វាយ ស្ថិតលើផ្លូវផាហ៊ុនយ៉ូធិន ។ លេខទូរស័ព្ទទំនាក់ទំនងលេខ 02 279 7000 ។

៥. មន្ទីរពេទ្យជូឡារ៉ាត់ (Chularat Hospital)

អ្នកដែលផ្តួចផ្តើមមន្ទីរពេទ្យនេះគឺបុត្រីរបស់ស្តេចរាម៉ា៩ ដែលទើបចូលទីវង្គតប៉ុន្មានឆ្នាំមុន ។ ព្រះនាងមានជំងឺប្រចាំកាយជាច្រើន តែមួយក្នុងចំនោមនោះគឺជំងឺមហារីក ។ ហេតុនេះព្រះនាងបានបង្កើតមន្ទីរពេទ្យនេះឡើងជាពិសេសដើម្បីធ្វើការពិសោធន៍ សិក្សា ស្រាវជ្រាវ និងព្យាបាលទាក់ទងនឹងជំងឺមហារីកជាពិសេស ។ មន្ទីរពេទ្យនេះមានទីតាំងនៅតំបន់បាងភ្លី ខេត្តសាមុតប្រាកាន លេខទូរស័ព្ទទំនាក់ទំនង 02 033 2900 ។

៦. មន្ទីរពេទ្យសិរីរ៉ាច (Siriraj Hospital)

គួររំលឹកកាលពីសម័យអតីតព្រះមហាក្សត្រថៃ ទ្រង់មានព្រះជន្មនៅឡើយ ទ្រង់បានសំរាកព្យាបាលជំងឺនៅទីនេះ​ ហេតុនេះហើយទើបប្រជាជនថៃនាំគ្នាហៅជាប់មាត់ពេទ្យរដ្ឋមួយនេះថា ពេទ្យស្តេចៗ តៗមក ហើយគ្រប់គ្នាសរសើរពីថ្វីដៃ ការព្យាបាលនៅទីនេះថាពូកែ ។ មន្ទីរពេទ្យនេះមានទីតាំងនៅម្តុំផ្លូវ វាំងឡាំង សង្កាត់បាងកកណយ ឆ្លងទន្លេចៅប្រាយ៉ាទៅម្ខាងទៀត លេខទូរស័ព្ទទំនាក់ទំនង 02 419 7000 ។

៧. មន្ទីរពេទ្យជូឡាលុងកន (Chulalongkorn Hospital)

មន្ទីរពេទ្យរដ្ឋនេះចាត់ទុកជា ជាមន្ទីរពេទ្យដែលមានទីតាំងនៅកណ្ដាលទីប្រជុំជនជាងគេ​ដោយមានទីតាំងនៅទល់មុខឧស្យានលុមភីនី ជិតប្រាទូណាម និង Central World ហើយក៏ជាមន្ទីរពេទ្យផ្តល់សេវាកម្មសុខភាពក្នុងតំលៃមួយដ៏ថោកផងដែរ ។ អ្នកអាចសាកសួរព័ត៌មានផ្សេងៗបានតាមទូរស័ព្ទលេខ 02 256 4000 ។

បញ្ចេញយោបល់
Loading...