ស្នាដៃចុងក្រោយរបស់លោក ងួន កែវពេជ្រពិសិដ្ឋ​​មុនពេលដែលលោកស្លាប់​គឺ​រឿង បេសកកម្មហេងស៊យ

0
18
Loading...

លោក ងួន កែវពេជ្រពិសិដ្ឋជាតារាសម្ដែងនឹងតារាកំប្លែងបានបាត់បង់ជីវិតកាលពីថ្ងៃម្សិលមិញទី ២១ ខែមិថុនា ឆ្នាំ ២០១៩វេលាម៉ោង ០៦និង៥០នាទីព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៩ដោយរោគាពាធកើតជម្ងឺមហារីកដំណាក់កាលចុងក្រោយ អស់រយៈពេលមួយឆ្នាំជាង។

ក្រោយពេលដែលលោក​ ងួន កែវពេជ្រពិសិដ្ឋបានស្លាប់បាត់បង់ជីវិតស្នាដៃចុងក្រោយរបស់លោកមិនទាន់បានចេញផ្សាយនោះទេ។ទើបតែថ្ងៃម្សិលមិញមិត្តភក្ដ័នឹងក្រុមការងាររបស់លោក ងួន កែវពេជ្រពិសិដ្ឋបានធ្វើការបង្ហោះស្នាដៃរឿងចុងក្រោយរបស់លោកដែលមានចំណង់ជើងថា បេសកកម្មហេងស៊យ រឿងនេះនិពន្ធដោយលោក ងួន កែវពេជ្រពិសិដ្ឋផ្ទាល់និងចាន់ ម៉ាកូ ហើយអ្នកសម្ដែងជាតួឯកនៅក្នុងរឿងនេះគឺ ងួន កែវពេជ្រពិសិដ្ឋផ្ទាល់តែម្ដង។

សូមបញ្ជាក់ប្រាប់បងប្អូនប្រិយមិត្តអ្នកអានបន្តិចថាបើតាមប្រភពពត៌មានដែលយើងទទួលបានពីគណនីហ្វេបុករបស់លោក Heng Ve Haបានអោយដឹងថាសាច់រឿង បេសកកម្មហេងស៊យត្រូវបានចំណាយពេលផលិតអស់រយៈពេល ជិត6ខែ មុនពេលដែលលោក ងួន កែវពេជ្រពិសិដ្ឋ ធ្លាក់ខ្លួនឈឹ។ចង់ដឹងថារឿងបេសកកម្មហេងស៊យល្អមើលកម្រិតណាសូមបងប្អូនទាំងអស់គ្នាទស្សនាវីដេអូខាងក្រោម

 

រឿង "បេសកកម្មហេងស៊យ" [[ OFFICIAL FULL MOVIE ]]

🎀🎀🎀ចំណងដៃចុងក្រោយពីលោក ងួន កែវពេជ្រពិសិដ្ឋរឿង "បេសកកម្មហេងស៊យ" [[ OFFICIAL MOVIE ]]► ដឹកនាំសម្តែងដោយ: SethIn Cartoon► និពន្ធសាច់រឿងដោយ: Nguon Keopichpiseth & Maco Chan► រយៈពេល: 36:00 នាទី► ថតដោយ: 3Pixel Media► កាត់តដោយ: SethIn Cartoon► ចូលរួមសម្តែងដោយ : Nguon Keopichpiseth . Maco Chan . Go Vanda . Sing . Apolojoy . Run Riya . Sophanou Meas . Dara Solo . Bros Mao.https://www.youtube.com/watch?v=GBiXkfCQNRA

Posted by 3 Pixel on Friday, June 21, 2019

បញ្ចេញយោបល់
Loading...