ខណៈ​ជំងឺគ្រុនឈាម​កំពុង​តែ​វាយលុក​និង​កើត​លើ​​កុមារ​ជា​ច្រើន​នាក់ទូទាំង​ប្រទេស ក្រសួង​អប់រំ​បាន​ចេញ​សេចក្តី​ប្រកាស​ពីការ​ណែនាំ​មួយ

0
4
Loading...

ខណៈ​ជំងឺគ្រុនឈាម​កំពុង​តែ​វាយលុក​និង​កើត​លើ​​កុមារ​ជា​ច្រើន​នាក់ទូទាំង​ប្រទេស ក្រសួង​អប់រំ​បាន​ចេញ​សេចក្តី​ប្រកាស​ពីការ​ណែនាំ​មួយ ដើម្បី​បង្ការ​ជំងឺ​ដ៏កាច​សាហាវ​មួយ​នេះ។ ក្រសួង​បញ្ជាក់​ថា ករណីមានរោគសញ្ញា ក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ (មូលដ្ឋានសុខាភិបាលសាធារណៈ) ដែលនៅជិតបំផុត និងជាបន្ទាន់(មិនឲ្យយឺតជាង៧២ម៉ោងបន្ទាប់ពីក្តៅខ្លួន)។ ជំងឺគ្រុនឈាមអាចសម្លាប់អ្នកជំងឺបានគ្រប់ពេល ដូច្នេះត្រូវទៅទទួលការព្យាបាលនៅសេវារដ្ឋឲ្យបានទាន់ពេលវេលា និងត្រូវចៀសវាងការទៅព្យាបាលនៅសេវាឯកជន។

១. បំបាត់ជម្រកមូស

លុបជ្រូកដែលដក់ទឹក និងកាប់ឆ្កាព្រៃនៅជុំវិញគ្រឹះស្ថានសិក្សា។
សម្លាប់ដង្កូវទឹក ដោយចិញ្ចឹមកូនត្រីប្រាំពីរពណ៌ក្នុងពាង ឬអាងស្តុកទឹក
កំចាត់ដង្កូវទឹកនៅទីកន្លែងដែលមានទឹកដក់ដូចជាពាង អាងទឹក ថូផ្កា ចានទ្រតុ ទូ ក្រឡ ធុង ខាប់ជាដើម
ពាងត្រូវមានគម្រប និងគ្របឲ្យបានជិតល្អ។
សម្ភារៈស្តុកទឹកត្រូវលាងសម្អាត១សប្តាហ៍ម្តងដើម្បីបំបាត់ដង្កូវទឹកសម្អាតសំរាមដូចជា សំបកកំប៉ុង សំបកកង់ឡាន ម៉ូតូ ។កង់ ថង់ប្លាស្ទិក សំបកដូង ។ល។
ដាក់ថ្នាំអាល់បែតសម្លាប់ដង្គវទឹក ក្នុងពាង ឬអាងស្តុកទឹក។
២. ការការពារខ្លួនកុំឲ្យមូសខាំ

ស្លៀកសំលៀកបំពាក់អាវដៃវែង ខោជើងវែង។
កុំលេងកន្លែងងងឹត និងនៅក្បែរព្រៃ។
បើកទ្វារបង្អួចឲ្យមានពន្លឺចេញចូលគ្រប់គ្រាន់៕

 

បញ្ចេញយោបល់
Loading...