ផ្ទុះរឿងធំហើយ! ពលរដ្ឋខ្មែររាប់រយនាក់ ចាញ់បោកក្រុមហ៊ុន STATUM GLOBAL ដាក់លុយវិនិយោគខ្ទង់រាប់លានដុល្លា ទីបំផុត “ចង់ចំណេញ ដាច់ចំណង”

0
498
Loading...

ភ្នំពេញ៖ប្រជាពលរដ្ឋរាប់រយនាក់ បានចាញ់បោកក្រុមហ៊ុន Statum Global រកស៊ីតាមប្រព័ន្ធ Internet តាមរយៈយុទ្ធសាស្ត្រដាក់លុយវិនិយោគនឹងចំណេញច្រើន តែទីបំផុត “ចង់ចំណេញ ដាច់ចំណង” ដោយវេបសាយរកស៊ីមួយនេះ បានបិទលែងដំណើរការហើយ ។

លោក សោភា នៅខេត្តស្វាយរៀង ថ្លែងប្រាប់ CPC NEWS តាមរយៈទូរស័ព្ទនៅថ្ងៃទី២១ ខែមិថុនា នេះ ថា លោកបានចាញ់បោកក្រុមហ៊ុននេះអស់ប្រាក់មួយចំនួនផងដែរ ដែលនៅមានពលរដ្ឋប្រមាណ534នាក់ ផ្សេងទៀត ក៏បានចាញ់បោកដែរ ។

វាពិតជាមិនធម្មតាទេដែលបញ្ហារនេះបានកើតឡើងបន្តបន្ទាប់ទៀតប្រសិនបើប្រជាពលរដ្ឋមិនបានប្តឹង ជាពិសេសរាជ្យរដ្ឋាភិបាលខ្មែរមិនបានស្រាវជ្រាវបទល្មើសបច្ចេកវិទ្យាមួយនេះ។

តាមរបាយការមិនទាន់ច្បាស់ការនៅឡើយ សមាជិកចំនួន ១០០នាក់ក្នុងចំណោមជាង ៥០០នាក់បានដាក់ប្រាក់ខាតរហូតដល់ជាង ១ លាន ៧ សែនដុល្លាសហរដ្ឋអាមេរិចឯងណោះ នេះជាតួរលេខដែលបានបូករបស់សមជាជិកម្នាក់ដែលគាត់បានធ្វើការស្រង់និងគ្រោងដាក់ពាក្យបណ្តឹង។

រូបភាពបណ្តឹងនេះបានស្ងាត់ទៅវិញដោយការចូលរួមរបស់ជនរងគ្រោះត្រូវបានជនមិនស្គាល់មុខតាមប្រមាញ់ផងដែរ។

លោក បន្តថា ក្រុមហ៊ុននេះរកស៊ីប្រមាណ៤ទៅ៥ខែមកហើយ ដែលជាការវិនិយោគលុយឌីជីថល ។

តែកត្តាដែលបង្ករអោយមានទំនុកចិត្តដែលឈានដល់ការដាក់លុយម្នាក់រាប់ពាន់ និង ម៉ីនបែបនេះមកពីអ្នកណែនាំបានបង្ហាញភាពច្បាស់ការរបស់គ្រុមហ៊ុនដូចខាងក្រោម៖

  • មានការិយាល័យច្បាស់លាស់
  • មានសាខានៅភ្នំពេញ
  • មានឯកសណ្តាណ
  • មានសិក្សាសាលា
  • មានគំរោងវិនិយោជជាដើម


(សំឡេងសម្ភាស៍)

ស្គាល់ហើយការឈឺចាប់ #StatumGlobal https://khmer360.biz/?p=6151

Posted by Jek 24H on Friday, June 21, 2019

ទោះបីយ៉ាងណា ពេលនេះ CPC NEWS នៅពុំទាន់អាចទំនាក់ទំនងសុំការបញ្ជាក់បន្ថែមពីក្រុមហ៊ុន Statum Global បាននៅឡើយទេ ៕

បញ្ចេញយោបល់
Loading...