ពេលនេះតារា​ល្បីលក់ឡេ​តាម​អន​ឡាញ​ ​Love​ ​Riya​ ​ចេញមុខទម្លាយការពិត​ហើយ

0
71
Loading...

នរណា​ដែល​មិន​ស្គាល់​តារា​ល្បីឈ្មោះ​អ្នក​លក់​ឡេ​តាម​អន​ឡាញ​អ្នកនាង​ ​Love​ ​Riya​ ​ដែល​ពូកែ​នៅ​ក្នុង​ការ​រកស៊ី​ ​តែ​ប៉ុន្មាន​ថ្ងៃនេះ​តារា​ល្បី​លក់​ឡេ​តាម​អន​ឡាញ​ ​Love​ ​Riya​ ​ក្តៅក្រហាយ​ក្នុង​ខ្លួន​យ៉ាង​ខ្លាំង​ដល់​ថ្នាក់​គេង​មិន​លក់​បក​មិន​ល្ហើយ​ ​ព្រោះតែ​ព័ត៌មាន​ថា​នាង​បាន​លែងលះ​ស្វាមី​ ​។​ ​ដើម្បី​បញ្ចប់​នូវ​ព័ត៌មាន​ទាំងនោះ​ ​Love​ ​Riya​ ​បាន​ចេញមុខ​បកស្រាយ​ចំពោះ​ព័ត៌មាន​នោះ​ថា​ ​ចំណង​ស្នេហ៍​នាង​​នៅតែ​រឹងមាំ​ ​។​

ទាំង​អ្នកនាង​ ​Love​ ​Riya​ ​និង​ ស្វាមី​របស់​ខ្លួន​បាន​បញ្ជាក់​នៅក្នុង​ការ​ឡាយ​វីដេអូ​កាលពី​ម្សិលមិញ​ថា​ ​ចំណង​ស្នេហ៍​របស់​អ្នក​ទាំងពីរ​នៅតែ​រឹងមាំ​ ​មិន​មាន​បញ្ហា​ដូចជា​ព័ត៌មាន​ដែលគេ​បាន​និយាយ​នា​ពេល​កន្លងមក​នោះ​ទេ​ ​​អ្នកនាង​បាន​ចាត់ទុកថា​ព័ត៌មាន​នោះ​គឺជា​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​គ្រួសារ​នាង​ ​។ ​​អ្វី​ដែល​កាន់តែ​ធ្វើ​ឱ្យ​អ្នកនាង​ ​Love​ ​Riya​ ​ហួសចិត្ត​នោះ​ ​គឺ​នាង​ជា​មនុស្ស​រវល់​និង​ការងារ​រកស៊ី ​។​ ​ចំណែក​ស្វាមី​រវល់​នៅក្នុង​ការរៀនសូត្រ​ផ្នែក​​ពេទ្យ​ ​និង ​ចេញទៅ​ក្រៅប្រទេស​មិនដែល​មាន​ពេល​​វេលា​ដើរលេង​ច្រើន​នោះ​ទេ​ ​បែរជា​មាន​ព័ត៌មាន​ថា​នាង ​និង​ ស្វាមី​បែកបាក់​គ្នា​ទៅវិញ​ ​។​

​អ្នកនាង​ ​Love​ ​Riya​ ​និង​ ស្វាមី​ដែល​មានឈ្មោះ​​ ​ហេន​ ​ឌ្រី​ ​បាន​ចេញមុខ​ប្រតិកម្ម​ដូចគ្នា​ថា​ ​ប្តី​ប្រពន្ធ​របស់​ខ្លួន​ខំប្រឹង​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​រកលុយ​ចិញ្ចឹម​គ្រួសារ​ ​មិនដែល​មាន​ពេលវេលា​ច្រើន​ដើរលេង​ ​ដូច​គេ​ទេ​ពេលនេះ​ភរិយា​របស់​លោក​កំពុង​មានផ្ទៃពោះ​ផង​ ​កាន់តែ​ធ្វើ​ឱ្យ​លោក​ស្រឡាញ់​គ្រួសារ​ខ្លាំង​ ​ឡើង​រឿង​អី​ត្រូវ​បែកគ្នា​នោះ​ ​?​ ​កន្លងមក​លោក​ចេញទៅ​ក្រៅប្រទេស​គឺ​មានធុរៈ​រឿង​ការសិក្សា​មិនដែល​​ទៅ​ចោល​ភរិយា​យូរ​នោះ​ទេ​ ​។ ​អ្នក​លក់​ឡេ​អន​ឡាញ​ ​Love​ ​Riya​ ​បាន​ចាត់ទុក​ព័ត៌មាន​ខាងលើ​ជា​ព័ត៌​មាន​មិន​ពិត​ ​និង​ សូម​ឱ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ឈប់​មានការ​យល់​ច្រឡំ​ចំពោះ​នាង​តទៅទៀត​ ​ពីព្រោះ​គ្រួសារ​នាង​កំពុង​មាន​សុភមង្គល​ ​ហើយ​ពេលនេះ​នាង​កំពុង​មានផ្ទៃពោះ​ផង​ដែរ​ ​។

បញ្ចេញយោបល់
Loading...