លើសជាតិស្កបាត់! ដួង ម៉ានិច ថើបកំលោះសង្ហារ ថៃ អតិជាតិបុត្រ……

0
52
Loading...

កាលពីថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លំាងដោយរូបភាពផ្អែមល្ហែមជាច្រើនសន្លឹក រវវាងកញ្ញា ដួង ម៉ានិច និងតារាចម្រៀងវ័យក្មេង ថៃ អតិជា តិបុត្រ ព្រមទំាងវីដេអូសាង ភាពផ្អែមល្ហែមនេះបានធ្វើឲ្យអ្នកគាំទ្រពួកគេបញ្ចេញការសង្ស័យថាជាស្នេហាខុសជំនាន់ដែលទើបនឹងដុះពន្លកឡើង។​ការចា ប់ នេះគេដឹងដែរថាបានលេចចេញឡើងក្រោយពីពួកគេ បានបង្ហាញមុខក្នុងការដំណើរកម្សាន្តរួមគ្នាមួយនៅមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ នាស្រុកកៀនស្វាយខេត្តកណ្តាល។នេះបើយោងតាមការផ្សាយផ្ទាល់នៅលើគណនីយហ្វេសប៊ុក(page)របស់ពួកគេផ្ទាល់ គឺបានបង្ហាញពីដំណើតកម្សាន្តបែបផ្អែមល្ហែមទាំងការជិះឧបករណ៍កម្សាន្ត ការលេងកីឡា ពិសេសការទទួលទានអាហារបែបគូស្នេហ៍រ៉ូមេនទិក ដែលធ្វើឲ្យអ្នកគាំទ្រពួកគេចាប់អារម្មណ៍ខ្លាំង។

ក្នុងការផ្សាយផ្ទាល់នេះមានអ្នកចូលទស្សនាប្រមាណជិត១០ម៉ឺននាក់ រួមជាមួយការបញ្ចេញយោបល់ជាច្រើនដែលគេសរសើរ ថាពួកគេសាកសមគ្នា បើទោះបីជាមានវ័យខុសគ្នាច្រើនបន្តិចក្តី។ យូរៗម្តងគេបានលឺពាក្យស្រលាញ់ចេញមាត់តារាចម្រៀងវ័យក្មេងរូបនេះដែលហាក់ទំនងមិនមែនជាការនិយាយលេងនោះទេ។ អ្វី ដែលពិសេសតារាប្រុសស្រស់សង្ហារូបនេះបានជូន កាដូខ្សែកដ៏ស្រស់ស្អាត និងពាក់នឹងកឲ្យតារាស្រីរូបនេះផងដែរ។​ទោះជាយ៉ាងណាគេនៅមិនទាន់អាចទំនាក់ទំនងតារាសម្តែង និងតារាចម្រៀងរូបនេះបាននៅឡើយទេ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូស្វីតៗនៅខាងក្រោមនេះhttps://www.facebook.com/doungmanich/videos/1372644692893005/

 

បញ្ចេញយោបល់
Loading...