​ផ្ទុះជំងឺ​គ្រុន​ឈាម​ ​ពេទ្យ​គន្ធបុប្ផា ​១​ថ្ងៃ ​ទទួល​ក្មេងមានជំងឺ​គ្រុន​ឈាម​ ​​​ធ្ងន់​ជិត​៦០០​នាក់​ ​

0
1
Loading...

ត្រឹម​រយៈ​ពេល​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ​មន្ទីរពេទ្យ​គន្ធបុប្ផា ​ទទួល​ក្មេង​មាន​ជំងឺ​គ្រុន​ឈាម​ធ្ងន់ធ្ងរ​ប្រមាណ​៦០០​នាក់​ទៅ​ហើយ ខណៈ​ដែល​ក្មេង​មាន​ជំងឺ​នេះ​កាន់​តែ​មាន​ច្រើន​ឡើង​។

ក្រសួង​សុខា​ភិបាល ​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ពី​ការ​ផ្ទុះ​នៃ​ជំងឺ​គ្រុន​ឈាម​នោះ នៅ​តាម​មន្ទីរ​ពេទ្យ​គេ​សង្កេត​ឃើញ​ការ​កើត​ឡើង​នៃ​ជំងឺ​នេះ​ក៏​កើន​ឡើង​ខ្ពស់​ផង​ដែរ។ តួ​លេខ​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទាំង​ប្រាំ​ទីតាំង​បាន​បង្ហាញ​ថា៖ ​កុមារ​មាន​ជំងឺ​ចំនួន​ ៤៣០៥​នាក់ ​ត្រូវ​បាន​ពិនិត្យ​ និង​ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ​និង​កុមារ​មាន​ជំងឺ​ធ្ងន់​ៗ​ចំនួន​២៩៩០​នាក់​ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។ ​ក្នុង​ចំណោម​កុមារ​ទាំង​នោះ ​មាន​៥៧៧​នាក់​ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជំងឺ​គ្រុន​ឈាម​ធ្ងន់ធ្ងរ​ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ និង​៨៩​នាក់​ត្រូវ​បាន​វះ​កាត់៕

 

បញ្ចេញយោបល់
Loading...