កំពុងតែ…ម្តាយខាងស្រីតាមទាន់ ចុងក្រោយខាងប្រុសជាប់ខ្នស់

0
6
Loading...

យុវជនម្នាក់ត្រូវបានម្តាយនារីជាសង្សារតាមទាន់ និងប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន បន្ទាប់ពីដឹកដៃកូនស្រីរបស់ពួកគាត់រួមរ័កក្នុងបន្ទប់ជួល។ ហេតុការណ៍នេះបានកើតឡើងកាលពីកាលពី​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ឧសភា ២០១៩ នៅ​ក្នុង​បន្ទប់​ជួល​គ្មាន​លេខ ស្ថិត​ក្នុងភូមិ​រលួស សង្កាត់​ជើងឯក។

​យុវជនសង្ស័យ​ មានឈ្មោះ លី ឌី​ជេ​ម ហៅ រ៉ូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​លេខ​ខាងលើ សមត្ថកិច្ចពិនិត្យពិនិត្យទឹកមនោម ឃើញមានសារធារុញៀនផងដែរ។ ចំណែកក្មេងស្រីរងគ្រោះ មាន​អាយុ​១៤​ឆ្នាំ មុខរបរ​នៅផ្ទះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ពោលគឺវេលាម៉ោង៥ល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ក្មេងស្រីរងគ្រោះបានចេញពីផ្ទះ ដោយមិនបានប្រាប់នរណាម្នាក់ឲ្យដឹងនោះឡើយ ធ្វើឲ្យឪពុកម្តាយ និងក្រុមគ្រួសារភ័យស្លន់ស្លោ ដើររកនារីរងគ្រោះគ្រប់ទីកន្លែង តែរកមិនឃើញនាងឡើយ។

លុះនៅវេលាម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ម្តាយមីងបង្កើតក្មេងស្រីរងគ្រោះ បានប្រទះឃើះនាង​កំពុង​តែ​នៅ​ជាមួយយុវជន​សង្ស័យក្នុង​បន្ទប់​ជួល​ ទីតាំងកើតហេតុ ភ្លាមនោះ ​ម្តាយមីងក្មេងស្រីរងគ្រោះបានទូរស័ព្ទ​ប្រាប់​បងស្រី (ម្តាយក្មេងស្រីរងគ្រោះ) ​គ្រាន់តែ​តែប្អូនស្រីប្រាប់ភ្លាម ម្តាយក្មេងស្រីរងគ្រោះក៏ចេញទៅមើលភ្លែត ក៏ឃើញ​កូនស្រី​របសើខ្លួននៅជាមួយយុវជនសង្ស័យ​នោះ​ពិតប្រាកដមែន។ ហើយក៏បានទូរស័ព្ទ​ទៅប្ដឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជើង​ឯក ​ឲ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​យុវជន​នេះ​ នាំ​ទៅ​ធ្វើការ​សាកសួរផងដែរ។

យុវជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា រូបគេនិងក្មេងស្រីរងគ្រោះ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៨ មក​ម្ល៉េះ​។ ដោយ​ពួកគេបានព្រមព្រៀងណាត់គ្នា​រួម​ភេទសម្រេច​ជា​បន្តបន្ទាប់​ ចំនួន​៨​ដង​មក​ហើយ លុះ​នៅថ្ងៃកើតហេតុនេះ ស្រាប់តែ​ម្ដាយ​សង្សាររបស់ខ្លួនតាម​ទាន់​ ក៏​ប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​បែប​នេះ​តែ​ម្ដង។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងឃាត់ខ្លួនជនសង្ស័យសួរនាំ និងកសាងសំណុំរឿងចាត់ការតាមច្បាប់​៕

បញ្ចេញយោបល់
Loading...