បើកបង្ហាញមុខមាត់និងរាងដ៏សង្ហាររបស់ប៉ូលីសចុះឆាប់អ្នកលក់ឡេពីម្សិលមិញ!

0
3
Loading...

​ការ​ចុះ​បង្ក្រាប​ធ្វើឡើង​ ​កាលពី​វេលា​ម៉ោង​ប្រហែល៤រសៀល​ថ្ងៃទី១៣​ ​មិថុនា​ ​ស្ថិតនៅ​ចំណុច​សំណង់១២​ ​ក្នុង​ផ្ទះល្វែង​លេខ៧​ ​ផ្លូវ២៦៥​ ​ក្នុង​សង្កាត់​ទឹកល្អក់​ទី៣​ ​ខណ្ឌទួលគោក​ ​បន្ទាប់ពី​សមត្ថកិច្ច​មានការ​សង្ស័យ​ថា​ ​ផលិតផល​ទាំងនោះ​នាំចូល​និង​ចែកចាយ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត្ត​ត្រឹមត្រូវ​ ​ព្រមទាំង​មានការ​កែច្នៃ​ម្សៅលាបមុខ​ ​និង​ខ្លួន​ពី​កំប៉ុង​ដើម​ដាក់​កំប៉ុង​ថ្មី​ ​គ្មាន​ស្លាក​សញ្ញា​ផលិតផល​ ​ហើយ​ ​យក​ទៅ​ចែកចាយ​នៅក្នុង​ទីផ្សារ​ ​ជាហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ស្បែក​អ្នកប្រើ​ប្រាស់​ ​។​



​ប្រភព​ឱ្យ​ដឹង​ថា​ ​ថៅកែ​ហាង​ខាងលើ​ ​ត្រូវ​បាន​ឃាត់ខ្លួន​មាន​ឈ្មោះ​តេង​ ​ស៊ី​ណាត​ ​ហៅ​ ​Ah​ ​Gi​ ​ភេទ​ស្រី​ ​អាយុ២០ឆ្នាំ​ ​មាន​លំនៅ​ផ្ទះលេខ​ផ្ទះលេខ៨៦​ ​ផ្លូវ​លេខ១៧៤​ ​សង្កាត់​ផ្សារថ្មី៣​ ​ខណ្ឌដូនពេញ​ ​ដែល​ជា​ម្ចាស់​នាំចូល​ ​និង​ចែកចាយ​គ្រឿងក្រអូប​មក​ពី​ប្រទេស​ថៃ​ ​ដែល​មាន​យីហោ​យីហោ​ ​«​Ah​ ​Gi​ ​Leder​»​ ​ដែល​មាន​អាសយដ្ឋាន​ផ្ទះ​ជួល​នៅ​ទីតាំង​ខាងលើ​នេះ​ ​។​

​អ្វី​ដែល​មានការ​ចាប់អារម្មណ៍​ខ្លាំង​ ​គឺ​ប៉ូលី​សរូប​សង្ហា​ម្នាក់​ ​ត្រូវ​បាន​អ្នកលេង​បណ្ដាញ​សង្គម​ចាប់អារម្មណ៍​ខ្លាំង​រហូតដល់​លង់​ស្នេហ៍​ថា​បាន​។​ ​ប៉ូលី​សរូប​នេះ​ ​មានឈ្មោះ​ ​គឹម​ ​ប្រុស​មាន​ ​បាន​អះអាង​ថា​ ​បន្ទាប់ពី​ឆែកឆេរ​ចប់​ ​ថៅកែ​គ្រឿងក្រអូប​ដ៏​ប្រជាប្រិយ​ភាព​ ​និង​ល្បីឈ្មោះ​ក្នុង​បណ្តាញ​សង្គម​ ​កញ្ញា​តេង​ ​ស៊ី​ណាត​ ​ហៅ​ ​AhGi​ ​បាន​ទទួលស្គាល់​នូវ​កំហុស​របស់​ខ្លួន​ ​មាន​ដូចជា​ ​៖​ ​១​-​គ្មាន​លិខិតអនុញ្ញាត​ ​បើក​គ្រឹះស្ថាន​ផលិតផល​គ្រឿងសម្អាង​ពី​ក្រសួងសុខាភិបាល​,​ ​២​-​ផលិតផល​គ្រឿងសម្អាង​ ​គ្មាន​ចុះ​ប្រវេទន៍​ពី​ក្រសួង​សុ​ខា​ភុ​បាល​,​ ​៣​-​មិន​មានច្បាប់​អនុញ្ញាត្ត​ពី​ក្រសួង​ពាណិជ្ជកម្ម​,​ ​៤​-​លាយ​និង​ផ្សព្វផ្សាយ​លក់រាយ​ ​និង​បោះ​ដុំ​ ​និង៥​-​នៅ​លើ​សំបក​ផលិតផល​មិន​មាន​ស្លាក​សញ្ញា​ផលិតផល​ ​។​

​ចង់​ដឹង​ថា​ ​ប៉ូលី​សកំ​ឡោះ​រូប​នោះ​សង្ហា​ប៉ុនណា​នោះ​ ​សូម​ទស្សនា​រូបភាព​ខាងក្រោម​នេះ​ ​៖​ ​

បញ្ចេញយោបល់
Loading...