ប្ដីអប្រិយ៍ចាក់សាំងដុតប្រពន្ធ រួចដុតខ្លួនឯង

0
7
Loading...

ហេតុ​ការណ៍រន្ធត់នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៣​ និង​១៥​នាទី​​ទៀបភ្លឺថ្ងៃទី១៤ មិថុនា ​ស្ថិតក្នុងភូមិ​ត្រគៀត​   ឃំុត្រពាំង​សាប ​ស្រុក​បាទី​ ខេត្តតាកែវ​ ។

បើតាម​លោក​ង៉ា​ន់ សារី អធិការ​នគរបាល​ស្រុក​បាទី​ បានឱ្យ​ដឹងដែរ​​ថា ​​​ប្រពន្ធដែល​ស្លាប់​មាន​ឈ្មោះលាស់ ស្រី​ណេ អាយុ៣២ឆ្នាំ បាន​ស្លាប់នៅ​ក្នុង​មន្ទី​ពេទ្យ​លោកសង្ឃ​ ដោយ​បន្សល់​ទុក​នូវ​កូន​២​នាក់​(​ប្រុស​) ​។ ​រីឯ ប្តី​ចិត្តកំណាច​ឈ្មោះព្រុំ តាំ អាយុ៣៧​ឆ្នាំ ជាអ្នក​ថែទាំ​ដំរី​នៅ​ភ្នំ​តា​ម៉ៅ ​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ កាល់​ម៉ែត ។

លោក​អធិការ​នគរបាល​ស្រុក​​បន្តថា​ បុរស​ជា​ប្តី​មាន​ ជំងឺ​ប្រចាំ​កាយ​​រហួត​មាន​សតិ​មិន​គ្រប់​ ។ កន្លងមក ​ប្រពន្ធ​បាន​នាំ​​ទៅ​ព្យាបាល​នៅ​វៀតណាម​និង​ថៃដែរ ប៉ុន្តែ​​មិនជា ។ ​​ក្នុង​ក្រុម​គ្រួសារអះអាងថា ទាំង២នាក់ប្តី​ប្រពន្ធ មិន​ដែល​មានរឿង​ទំនាស់​នឹង​គ្នា​ទេ ​តែ​នៅ​​ថ្ងៃ​កើតហេតុ​នេះ​ មិន​ដឹងជាមានអ្វីនោះទេ សុខៗស្រាប់តែ​ប្តី​​យក​សាំង​ចាក់​ដុត​ប្រពន្ធ​ រួច​ក៏​យក​កាំបិត​មក​អារ.ក​ខ្លួនឯងដែរ ​ដើម្បី​បញ្ចប់ជីវិត​​ទាំងអស់គ្នា​ តែប្តីមិន បាន ស្លាប់ទេ ។

ប្រភពបន្តថា បច្ចុប្បន្ន សព​ស្ត្រី​ដែល​ត្រូវ​ប្តី​ចាក់​សាំង​ដុត​ ត្រូវ​បាន​សាច់ញាតិធ្វេ​ី​បុណ្យ​តាម​ប្រពៃណីនៅ​ភូមិ ត្រគៀត ឃុំត្រពាំង​សាប ស្រុក​បាទី ៕

បញ្ចេញយោបល់
Loading...