ផ្លូវជាតិ​លេខ ៣ ចាយ​អស់ ១០ លាន$ជួសជុល​មិន​ទាន់រួច​ផងខូចខ្ទេចវិញ​បាត់ នេះបើតាមសម្ដី លោក ស៊ុន ចាន់ថុល

0
3
Loading...

រដ្ឋមន្រ្តី​ក្រសួង​សាធារណការនិង​ដឹក​ជញ្ជូន​ ​លោក ស៊ុន ចាន់ថុល​ បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ទាល់តែសោះចំពោះក្រុមហ៊ុន​ឯកជន​ដែល​បាន​ទទួល​ខុស​ត្រូវ​ជួសជុល​ផ្លូវជាតិ​លេខ ៣ ​ពី​ខេត្ត​កំពតឆ្ពោះ​ទៅ​កាន់​រង្វង់​មូល​វាលរេញ ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ភ្ជាប់​នឹង​ផ្លូវជាតិ​លេខ​៤​ ដោយ​ជួសជុល​មិន​ទាន់រួចស្រេចស្រួលបួលផង តែ​ខូចបណ្តើរៗ​វិញ​បាត់ទៅហើយ។

​លោក​ ស៊ុន ចាន់ថុល និង​ក្រុមការងារ​បច្ចេកទេស បាន​ចុះ​ទៅ​ពិនិត្យ​ពី​ស្ថានភាព​និង​គុណភាព​ផ្លូវ​ជាតិ​​៤​ខ្សែ ដូចជាផ្លូវជាតិ​លេខ៤១ ផ្លូវជាតិ​លេខ៣៣ ផ្លូវជាតិ​លេខ៣១ និង​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុង​ខេត្តកំពង់ស្ពឺ កែប តាកែវ កំពត និង​ខេត្ត​ព្រះសីហនុ បន្ទាប់​មក​ក៏​ឃើញ​ថា​ក្រុមហ៊ុន​បាន​ជួសជុល​ផ្លូវជាតិ​លេខ ៣​ ខុស​ស្តង់ដារធ្ងន់ធ្ងរ ដោយ​ផ្លូវ​ជួសជុល​មិន​ទាន់រួច​ផង​ស្រាប់តែ​ចាប់ផ្តើមបែកបាក់ខូចចេញ​ជង្ហុក​ដក់ទឹកបាត់ទៅហើយ។

លោក​បាន​និយាយ​ខ្លាំងៗ​ថា «បើ​ទិញ​អាវ​ថ្មី​មួយ​ត្រូវ​ចំណាយ​​ជាង​១០​លាន​ដុល្លា តែ​មក​មើល​​​សុទ្ធតែ​បំណះ ដូច្នេះ​ក្រសួង​សាធារណការ មិនអាច​ទទួលយកបាន​នោះទេ ក្រុមហ៊ុន​ជួសជុល​ត្រូវតែ​ធ្វើឱ្យ​ល្អ​សារជាថ្មី​ឡើងវិញ ដែលមាន​ក្នុង​គម្រោង​ជា​ផ្លូវ​កៅស៊ូ​AC។​»​

ផ្លូវជាតិ​លេខ​៣ នេះ​ ត្រូវ​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ដេញ​ថ្លៃ​ជួសជុល ដោយក្រសួង​ត្រូវ​ចំណាយ​ប្រាក់អស់ ១០ លានដុល្លារហើយ​បាន​ជួសជុល​បាន ៦០ ភាគរយ តែ​ត្រូវ​មក​ស្រងាកចិត្តដោយសារ​ការជួសជុល​ខុស​បច្ចេកទេសគ្មានគុណភាព ដោយ​ក្រសួង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នោះ​ទទួល​ខុសត្រូវ​ជួសជុលឲ្យ​ស្អាត​វិញទាំងអស់ដាច់ខាត៕

បញ្ចេញយោបល់
Loading...